• 2021-04-27 07:23:42
  • ព័ត៌មាន

ប្រវត្តិសាស្ត្រថ្មីសម្រាប់បទខ្មែរ! ត្រឹមរយៈ១ខែ Time to Rise មានអ្នកចូលទស្សនា រាប់លានដង

  • 2021-04-27 07:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី២៧ មេសា នេះបទចម្រៀងល្បីកក្រើក” Time to Rise” ស្នាដៃសិល្បករជំនាន់ក្រោយ វណ្ណដា ពួតដៃគ្នាជាមួយព្រឹទ្ធាចារ្យ គង់ ណៃ មានអ្នកចូលទស្សនាលើ You Tube ជាង 34លានដង ឯណោះគិតត្រឹមរយៈពេល១ខែពេញ

អាចនិយាយបានថា “Time to Rise” បំបែកកំណត់ត្រាប្រវិត្តសាស្រ្តបទខ្មែរដំបូងដែលមានអ្នកចូលទស្សនារាប់លានដងក្នុងរយៈពេលដ៏ខ្លីបំផុត។ បទចម្រៀងល្បីកកក្រើកនេះមិនត្រឹមតែប្រជាជនក្នុង ស្រុកទេ ដែលគាំទ្រយ៉ាងសន្ធឹក សូម្បីតែ ឡាវ វៀតណាម ថៃ ភូមា ឥណ្ឌូនេស៊ី និងអ្នក​គាំទ្រប៉ែកអ៊ឺរ៉ុប អាមេរិក ជា​ដើម ក៏លាន់មាត់សរសើរជាមួយសមត្ថភាពក្នុង ការផលិតបទចម្រៀង ដ៏អស្ចារ្យរបស់តារារ៉េប វណ្ណដា ផងដែរ។

រម្លឹកផងដែរថា“Time to Rise” បានបង្កត់នូវអត្ដន័យយ៉ាងជ្រាលជ្រៅផ្ញើរសារដាស់តឿនស្មារតី អប់រំដល់ប្រជាពលរដ្ឋកម្ពុជា ទាំងមូលជាពិសេសមានលាយឡំជាមួយឧបករណ៍ភ្លេងខ្មែរ យ៉ាងសម្បូរបែប ព្រមទាំងច្របាច់ បញ្ជូលជាមួយរូបភាពត្រជាក់ភ្នែកជាច្រើន ហើយអ្វីដែល ពិសេសនោះថែមទាំងមានវត្តមានព្រឹទ្ធិចារ្យចាប៉ីដងវែងលោកតា គង់ណៃ ទៀតផង៕

ទស្សានាបទចម្រៀងខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់