• 2024-05-08 07:02:25
  • ព័ត៌មាន

ខ្វះតែជាង ៤0K Fllower ទៀត Rick Kh ធ្វើតាមសន្យា រ៉ាប់រងអ្នកគាំទ្រ៦នាក់ដើរកម្សាន្ដនៅក្រៅប្រទេសកន្លះខែ

  • 2024-05-08 07:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rick KH អ្នកផលិតមាតិការរូបសង្ហារប្រកាសក្ដែងៗខណៈ Facebook Page ខ្លួនខិតកាន់តែជិតគ្រប់ ១M Follower ថារូបលោកនឹងបំពេញតាមការសន្យាជាមួយអ្នកគាំទ្រ នាំមនុស្ស៦នាក់ទៅដើរលេងរស់នៅនិងឱ្យស្អាល់ពី ប្រទេសអាហ្វ្រិក បើកាលណា Facebook Page គ្រប់ ១M ជាផ្លូវការ។

បើតាមសម្ដីរបស់ Rick KH បានរៀបរាប់លើបណ្ដាញសង្គមនៅមុននេះបន្តិតថា ពេលនេះ Facebook Page ជិតគ្រប់ ១M ហើយ លោកនឹងធ្វើតាមសន្យា ដោយទៅរស់នៅប្រទេសអាហ្វ្រិករយៈពេល កន្លះខែ ដែលនាំយកអ្នកគាំទ្រទៅជាមួយ៦នាក់ផងនោះ ព្រមទាំងរ៉ាប់រងលើកការចំណាយថែមទៀតផង ប៉ុន្តែបច្ចុប្បន្នលោកមិនស្វែងរកអ្នកមានពេលទៅជាមួយបាននៅឡើយទេ។

Rick KH រៀបរាប់៖ “ខ្ញុំគោរពសន្យានឹងទៅរស់នៅប្រទេសអាហ្វ្រិកកន្លះខែ ដោយឡែកនៅមិនទាន់ស្វែងរក Fan ៦នាក់ ដែលអាចទៅជាមួយខ្ញុំបាននៅឡើយទេ សូមជួយផ្តល់ដំណឹងតាមរយៈ IG ខាងក្រោមផង (ការចំណាយត្រូវបានរ៉ាប់រ៉ង)”។

ជាក់ស្ដែងបច្ចុប្បន្ននេះ Facebook Page ផ្លូវការរបស់ Rick KH មានអ្នកទាមដានរហូត ៩៥៥K នៅខ្វះតែជាង ៤K ទៀតប៉ុណ្ណោះលោកអាចបំពេញសន្យាបានហើយ។ ចំណែកគណនី IG មានចំនួន ១១៥K Follower Youtube មានចំនួនអ្នកជាវ 290K subscribers

អត្ថបទ៖ កេសរ

មតិយោបល់