• 2021-04-27 08:33:51
  • ចម្រៀង

មើល​ឡើង​ព្រឺ​សម្បុរ វីដេអូ​សាច់​រឿង​ស្នេហា​យុវវ័យ​នៃ​បទ​ចម្រៀង ១​បទ​នេះ​របស់​តារា​ចម្រៀង រិទ្ធិ ប្រុសពៅ

  • 2021-04-27 08:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​ថ្មី​មួយ​របស់​តារា​ចម្រៀង រិទ្ធិ ប្រុស​ពៅ បាន​លេច​ឡើង​លើ​ប្រព័ន្ធ​យូធូប ថ្មី​ៗ​នេះ ហើយ​បច្ចុប្បន្ន កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ដោយ​សារ​តែ​សាច់​រឿង​ខ្លី​នៅ​ក្នុង​បទ​ចម្រៀង ធ្វើ​ឲ្យ​ចាក់បេះដូង​យុវវ័យ។

តារាចម្រៀង រិទ្ធ ប្រុស​ពៅ

វីដេអូ​ចម្រៀង​ដែល​ទើប​ចេញ​​ក្តៅៗ​នេះ មាន​ចំណង​ជើង​ថា "បើគ្មានបងអូននឹងសប្បាយចិត្ត” ដែល​និយាយ​ពី​សាច់​រឿង​ស្នេហា​ស្រួចស្រាល់​ចាក់​ចំ​បេះដូង​ក្រុម​យុវវ័យ​មួយ។ រិទ្ធិ ប្រុសពៅ បានទាញអារម្មណ៍អ្នកស្តាប់បទចម្រៀងថ្មីនេះឲ្យស្លុងទៅតាមអត្ថន័យនៃសាច់រឿង ដ៏ជក់ចិត្ត។

បទចម្រៀងនេះត្រូវបានផលិតដោយផលិតកម្ម One Shot Media និង​ដឹកនាំ​សម្តែង​ដោយ​លោក រិទ្ធិ អូមេហ្គា​ដែល​គេ​ដឹង​ថា​ជា​អ្នក​ដឹកនាំ​មាន​ស្នាដៃ​ច្រើន។ ដូច្នេះ​ហើយ ក្រោយ​បញ្ចេញ​ភ្លាម​បទថ្មីនេះភ្លាម ទទួលបានការកោតសរសើរច្រើនពីអ្នកគាំទ្រ និងមានការចែករំលែកជាហូរហែ។ កាន់តែធ្វើឲ្យគេចាប់អារម្មណ៍គឺបទចម្រៀងនេះត្រូវបានចូលរួមសម្តែងដោយអតីតប្រុសស្អាត Freshie Boy ឆ្នាំ ២០០៦ គឺ​លោក ថៃ នរៈពិទូ ដែលលោកបានបាត់មុខពីការងារសិល្បៈ អស់ជាច្រើនឆ្នាំកន្លងមកហើយ។

រិទ្ធ អូមេហ្គា អ្នក​ដឹកនាំ​សម្ដែង

លោក ពិទូ បាន​ចាប់​ដៃគូ​សម្ដែង​ជា​តួ​ស្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​មួយ​រូប ឈ្មោះ ម៉ូនីតា។ យុវតី​រូប​នេះ​ត្បិត​ថា​ជា​ជើង​ថ្មី ក៏​ពិត​មែន​ប៉ុន្តែ​ទេពកោសល្យ​នៃ​ការ​សម្ដែង​របស់​នាង គឺ​ធ្វើ​បាន​ល្អ ធ្វើ​ឲ្យ​សាច់​រឿង​ទាំង​មូល​ក្នុង​បទ​ចម្រៀង បង្កប់​នូវ​ចំណុច​ទាក់​ទាញ​ទាំង​ព្រម ពោល​គឺ​ទាំង​ការ​សម្ដែង​របស់​តួអង្គ និង​ខ្លឹមសារ​សាច់​រឿង ក៏​ចាក់​ដោត​បេះដូង​យុវវ័យ។

ងាក​មក​តារា​ចម្រៀង​ឯណេះ​វិញ គេនៅចាំបានដែរថា កន្លងទៅតារាចម្រៀង រិទ្ធិ ប្រុស​ពៅ ធ្លាប់បានអះអាងថា លោកនឹងច្រៀងតែបទចម្រៀងមនោសញ្ចេតនា តែប៉ុណ្ណោះ ហើយ​អត្តសញ្ញាណ​របស់​លោក​ដែល​ប្រិយមិត្ត​អាច​ងាយ​ស្រួល​ចាំ​បាន គឺការច្រៀងរៀបរាប់​អំពី​តែ​អតីត​សង្សារ​ចាស់​នោះ​តែ​ម្តង។ តោះ...ឥឡូវ​ទស្សនា សាច់​រឿង​នៃ​វីដេអូ​ចម្រៀង​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់