• 2021-06-17 07:26:05
  • ព័ត៌មាន

បែកពីកូនមកធ្វើការនៅចិន តែ Myolie Wu ត្រូវច្របាច់ទឹកដោះផ្ញើទៅហុងកុង ឲ្យកូនតូចបៅរាល់ថ្ងៃ

  • 2021-06-17 07:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ហៅ​បាន​ថា​ Myolie Wu គឺជា​តារា​ស្រី​ដែល​គោរពតួនាទីបាន​យ៉ាង​ល្អ ប្រឹង​ប្រែង និងយក​ចិត្តទុក​ដាក់​ខ្លាំង​ចំពោះ​ការងារ ហើយក៏ជា​អ្នកម្ដាយ​ដែល​តែង​ផ្ដល់ការមើលថែបាន​យ៉ាង​ល្អចំពោះ​កូនៗ និងគ្រួសារ​ដែរ។

ជាក់ស្ដែង​ បន្ទាប់​ពី​បាន​សម្រាល​កូន​ហើយបាន​ ២​ខែ តារា​ស្រី​វ័យ ៤១ឆ្នាំ Myolie Wu ក៏​ត្រូវធ្វើ​ដំណើរ​ចេញ​ឆ្ងាយពីកូនដែល​នៅហុងកុង ដើម្បី​បំពេញ​ការងារនៅប្រទេស​ចិន។

កាលពីថ្ងៃទី០៦ ខែមិថុនា តារា​ស្រី​រូបនេះ​បាន​សរសេរលើ Weibo ថា៖«ខ្ញុំពេញ​ចិត្តខ្លួនឯងណាស់ ពេល​ដែល​ខ្ញុំ​ប្រឹង​ប្រែងធ្វើការ ខ្ញុំ​ត្រឡប់មកវិញហើយ»។ ពេល​ចូល​រួម​កម្មវិធីនៅសៀងហៃ តារាស្រី​រូបនេះ​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ថា មិនហ៊ាន​ទុក​កូន​ចោលយូរទេ ទើប​ហ៊ាន​ទទួល​ការងារ​តែ​មួយចំនួន ដោយសារមានអារម្មណ៍ថា​ខុសឆ្គងជាមួយនឹង​កូនៗ។

រយៈពេល​ដែល​នាង​ត្រូវ​មក​បំពេញ​ការងារ​ឆ្ងាយពីកូន គឺ​បាន​ម្ដាយ​ក្មេកជាអ្នក​នៅ​ចាំ​ជួយមើល​ក្មេងៗ​ឲ្យ ប៉ុន្តែ​តាម​សម្ដី​វេជ្ជបណ្ឌិត កូនពៅដែល​ទើប​កើត ត្រូវ​បៅទឹកដោះម្ដាយរយៈពេល​ ៦ខែដំបូង​សិន។ ហេតុនេះ​ទើប Myolie ត្រូវច្របាច់ទឹកដោះ និង​ដាក់​កក រួច​ផ្ញើតាម សេវាកម្មដឹកជញ្ជូន ទៅឲ្យកូនតូចដែល​នៅ​ហុងកុងជារៀងរាល់ថ្ងៃ។

Myolie ថា​នាង​ត្រូវ​ធ្វើ​បែប​នេះ​ជា​ប្រចាំ រយៈពេល​ ៣ ទៅ៤ខែទៀតឯណោះ ព្រោះ​ត្រូវធ្វើដំណើរទៅ​កាន់​ទីក្រុង​ Beijing ផង និង Tianjin ផង ដើម្បីថតរឿង​ថ្មី៕

Myolie Wu និងគ្រួសារ

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់