• 2021-07-18 10:14:15
  • ចម្រៀង

នេះ​បាន​ប្លែក! Tho Meet លើក​នេះ ធ្វើ​​អោយ សិរីមន្ត មើល​ទៅ​ឡើង​ទន់ ហើយ​ទន់ភ្លន់​ហ្មង!

  • 2021-07-18 10:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tho Meet អ្នក​និពន្ធ​របស់​ហង្សមាស បាន​និពន្ធ​ឲ្យ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ស្ទើរ​គ្រប់​គ្នា​អស់​ហើយ ហើយ​លើក​នេះ បាន​ឈាន​មក​ដល់​តារា​ចម្រៀង ខេមរៈ សិរីមន្ត ដែល​អ្នក​និពន្ធ​បាន​ដាក់​រសជាតិ​ថ្មី​ឲ្យ​តារាចម្រៀង​ប្លែក​ឡើង​ស្រទន់។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល Tho Meet បាន​បញ្ចេញ​បទ​ឲ្យ​កំពូល​តារា​របស់​ហង្សមាស ដែល​កាល​ពី​សប្ដាហ៍​មុន លោក​ទើប​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "ហីៗ"​ដែរ ថែម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ទៀត។ ដោយ​ឡែក​សប្ដាហ៍​នេះ លោក​បញ្ចេញ​មួយ​បទ​បន្ថែម​ទៀត មាន​ចំណង​ជើង​ថា "នឹក​បង​ខ្លះ​ទេ!”។

អ្វី​ដែល​គួរ​ចាប់​អារម្មណ៍ នេះ​គឺ​ជា​រសជាតិ​ថ្មី​របស់ ខេមរៈ សិរីមន្ត តារា​ចម្រៀង​ដែល​មាន​សក្ដានុពល​សម្រាប់​បទ​ចម្រៀង​ប្រភេទ​តុងខ្ពស់​ៗ ពោល​គឺ​បទ​នេះ ជា​បទ​មនោសញ្ចេតនា កាយ​វិការ​ស្រទន់ និង​ទន់​ភ្លន់​កម្រ​ប្រទះសម្រាប់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម។ បន្ថែម​ពី​លើ​នេះ បទ​ចម្រៀង​មាន​ទាំង​ការ​ច្រៀង​ជា​ភាសា​ថៃ​ថែម​ទៀត ដែល​ជា​បទ​ពិសោធន៍​ដំបូង​របស់ សិរីមន្ត។

Tho Meet បញ្ជាក់​ថា នេះ​ជា​បទ​សម្រាំង​មួយ​បទ ដែល​លោក​បាន​ធ្វើ​សម្រាប់​តារា​ចម្រៀង​ប្រុស។ ដូច្នេះ​ហើយ ទើប​លោក​បាន​ដាក់​បញ្ចូល​នូវ​រសជាតិ​ថ្មី​មួយ​សម្រាប់​លោក ខេមរៈ សិរីមន្ត ហើយ​ជា​លទ្ធផល បទ​ចម្រៀង​នេះ បាន និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​មាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ពី​ប្រិយមិត្ត​របស់​តារា​ចម្រៀង ពិសេស​សរសើរ​លើ​ការ​ផ្លាស់​ប្ដូរ​ស្ទីល​របស់​តារា​ចម្រៀង និង​រសជាតិ​នៃ​បទ​ចម្រៀង​ថា ថ្មី និង​ប្លែក​រហូត។

លោក ខេមរៈ សិរីមន្ត តែង​ខ្លួន​ស្អាត​ជា​យុវវ័យ​មួយ​រូប ចាប់​ដៃគូ​សម្ដែង​ជា​ថ្មី​ជាមួយ ណិប ព្រំរិទ្ធិការ តារា​ស្រីដ៏​ស្រស់​ស្អាត​កំពុង​ពេញ​និយម។ ត្បិត​ថា​ម្នាក់ មាន​កូន​ដល់៣នាក់ ម្នាក់​ជា​នារី​ក្រមុំ​វ័យ​ក្មេង​ខ្ចី ប៉ុន្តែ​ពួក​គេ​សម្ដែង​រួម​គ្នាសម មើល​ទៅ​ដូច​គូសង្សារ​យុវវ័យ​ដ៏​ផ្អែម​ល្ហែម​មួយ​គូ។

អ្នកនិពន្ធ បញ្ជាក់​ថា លោក​នៅ​មាន​របស់​ប្លែក​ទៀត ទុក​ជូន​តារាចម្រៀង​វាយ​លុក​ទីផ្សារ ក៏​ដូច​ជា​ទម្លុះដួង​ចិត្ត​របស់​ទស្សនិកជន។

តោះ...ឥឡូវ​ទស្សនា​បទ​នេះ​ទាំង​អស់​គ្នា សិរីមន្ត បទ​នេះ ទន់ណាស់ តើ​ទន់​យ៉ាង​ម៉េច​ខ្លះ​ទៅ!​

អត្ថបទ៖ ទារិកា

មតិយោបល់