
- 2021-08-20 03:26:40
- ភាពយន្ត
ភាពយន្តខ្លីខ្មែរចំនួន៧រឿង ជាប់ជម្រើសក្នុងការប្រកួត CSFFឆ្នាំ២០២១ នេះ
- 2021-08-20 03:26:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្លីខ្មែរចំនួន៧រឿង ជាប់ជម្រើសក្នុងការប្រកួត CSFFឆ្នាំ២០២១ នេះ
ចន្លោះមិនឃើញ
មហោស្រពភាពយន្តខ្លីចតុមុខ ហៅកាត់ថា CSFF បានប្រកាសបើកទទួលពីសមិទ្ធិករដើម្បីចូលរួមប្រកួតតាំងពីដើមខែមីនា ឆ្នាំ២០២១។ CSFF ឆ្នាំទី១០នេះ នឹងបូកបញ្ចូលភាពយន្តខ្លីដែលបានដាក់មកពីឆ្នាំ២០២០ ដែលខកខានដោយវិបត្តិកូវីដ១៩ដែរ។ ដោយសារតែវិបត្តិនេះ នៅតែបន្តមិនស្រាកស្រាន្ត ទើបកម្មវិធីឆ្នាំនេះ នឹងប្រព្រឹត្តទៅតាមOnlineទាំងស្រុង។
CSFF បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលថ្ងៃទី១៩ ខែសីហា ថា បន្ទាប់ពីឆ្លងកាត់ដំណាក់កាលជ្រើសរើស និងចរចាក្នុងការបញ្ចាំងរឿងតាមonlineយ៉ាងស្វិតស្វាញ CSFF បានសម្រេចជ្រើសរើសយករឿងចំនួន៧ ដើម្បីប្រកួត។
រឿងដែលបានដាក់មកសម្រាប់ប្រកួតក្នុងកម្មវិធីលើកនេះ គឺមានសរុប២៨៥ រឿង ក្នុងនោះមាន៨៨រឿង ត្រូវបានជ្រើសរើសចេញពីរឿងដែលសមិទ្ធិករបានដាក់កាលពីឆ្នាំ២០២០។ ចំណែកភាពយន្តបរទេសវិញ សរុបទាំងអស់មានចំនួន២១២រឿង ក្នុងនោះភាពយន្តប្រឌិតមានរឿង១៦៥។
សូមបញ្ជាក់ដែរថា ក្រៅពីរឿងសម្រាប់ប្រកួត CSFFនឹងធ្វើការចាក់បង្ហាញរឿងផ្សេងៗទៀត តាមប្រភេទដូច ខាងក្រោម៖ ៣. ភាពយន្តខ្លីកម្ពុជា សម្រាប់ចាក់បង្ហាញ (Cambodian Showcase) ៤. ភាពយន្តខ្លីអន្តរជាតិ សម្រាប់ចាក់បង្ហាញ (International Showcase) ៥. ភាពយន្តឯកសារកម្ពុជា សម្រាប់ចាក់បង្ហាញ (Cambodian Documentary Showcase) ៦. ភាពយន្តឯកសារអន្តរជាតិ សម្រាប់ចាក់បង្ហាញ (International Documentary Showcase) ៧. វីដេអូតន្រ្តី សម្រាប់ចាក់បង្ហាញ (Music Video Showcase) ៨. ភាពយន្តខ្លីថ្មីពី«ក្រុមភាពយន្តឈូករ័ត្ន» (SFA Showcase) ៩. ភាពយន្តពីគម្រោងពិសេស សម្រាប់ចាក់បង្ហាញ (Special Project Showcase)
មហោស្រពធំរបស់CSFF ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ រាល់ការចាក់បញ្ចាំងរឿង និងកម្មវិធីផ្សេងៗ នឹងប្រព្រឹត្តទៅតាមរយៈ Facebook Page របស់CSFF។ CSFF មានការគាំទ្រពីស្ថាប័នក្នុងស្រុកចំនួន៥ គឺ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប ក្រសួងព័ត៌មាន Sabay News FilmTalk Cambodia និងAlien Express។ រីឯស្ថាប័នអន្តរជាតិដែលគាំទ្រកម្មវិធីនេះមាន២ គឺSEA Junction និងCulture360៕