• 2021-10-14 02:22:20
  • ជីវិតតារា

ដឹងការពិតហើយ ! ក្រោយ សេង រដ្ឋា ធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹមថានាងវិលចូលការប្រកួតបវរកញ្ញាឡើងវិញ

  • 2021-10-14 02:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី សេង រដ្ឋា ធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹមឡើងវិញដោយសារពាក្យមួយឃ្លា ពេលនេះនាងបានបកស្រាយដើម្បីបញ្ជាក់ការពិតហើយ ។

អតីត Miss Grand Cambodia 2020 សេង រដ្ឋា ដែលត្រូវបានអ្នករៀបចំកម្មវិធីលោក អ៊ីន សុភិន ប្រកាសដកហូតដំណែងម្ចាស់មកុដ កាលពីដើមឆ្នាំ២០២១ ដោយផ្ទេរជូនបវរកញ្ញាជ័យលាភីលេខ៣វិញ គឺកញ្ញា លីវ ជីវលី នោះ ពេលនេះនាងចូលប្រឡូកក្នុងការប្រកួតឡើងវិញហើយ តែមិនទាន់ដឹងថា នាងចូលក្រកួតក្នុងកម្មវិធីមួយណានោះទេ ។

អតីត Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បានប្រាប់តាមរយៈ Sabay ឲ្យដឹងថា កាលដែលនាងបានចូលឆ្លើយក្នុងខមមិននាពេលនោះគឺជាការពិត ។ សេង រដ្ឋា «ចា ខ្ញុំមានគម្រោង តែមិនទាន់ច្បាស់លាស់ថា ត្រឡប់មកវិញពេលណានោះទេ ហើយខ្ញុំមិនប្រាកដទេថា ឆាប់ៗនេះឬយ៉ាងណា ហើយកម្មវិធីដែលខ្ញុំនឹងត្រឡប់មកវិញនោះ នាងខ្ញុំសុំលាក់សិន» ។ ក្នុងនោះ សេង រដ្ឋា បានបញ្ជាក់បន្ថែមទៀតថា «បើចំពោះលក្ខ័ណសម្រាប់ខ្លួនឯងវិញមិនមានអ្វីច្រើនទេ សម្រាប់ខ្លួនឯង តែនាងខ្ញូំត្រូវធ្វើតាមគោលការណ៏របស់កម្មវិធី»

គួរបញ្ជាក់ផងដែរថា កញ្ញា សេង រដ្ឋា ក្រោយពីត្រូវចប់ជាបវរកញ្ញាមក នាងត្រូវបានក្រុមហ៊ុនជាច្រើនទាក់ទងទៅនាង រហូតនាងបានថតរឿងដោយដើរជាតួឯក បាន២រឿងទៀតផង រួមទាំងថតរឿងខ្លី២ជាច្រើនទៀតផងដែរ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់