• 2021-12-01 10:06:58
  • ជីវិតតារា

មានរឿងអ្វី ! ក្រោយសន្លប់ចូលពេទ្យមិនទាន់ស្រួលបួលផង ផេនខេក បង្ហាញរឿងពិតជាច្រើន

  • 2021-12-01 10:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនីកម្មវិធី 3FUN អ្នកនាង ផេនខេក ដែលជាភេទទីបី បានបង្ហាញរឿងពិតជាច្រើនដែលនាងបានជួបអស់រយៈពេលកន្លងមក រហូតធ្វើឲ្យប្រិយមិត្តរំជួលចិត្ត ។

នៅប៉ុន្មាននាទីមុននេះ អ្នកនាង ផេនខេក បានលាតត្រដាងការពិតមួយចំនួន នៅលើគណនីហ្វេសប៊ុក ដោយអ្នកនាង បានសរសើរខ្លួនឯងថា អស្ចារ្យណាស់ ព្រោះខ្លួនសម្តែងបានគ្រប់យ៉ាង ដោយព្រឹកសម្តែងដូចធម្មតា ចំណែកឯពេលថ្ងៃវិញដេកគិត លុះយប់ឡើងអ្នកនាងដេកយំ ។បើតាមសារដែលនាងបានសរសេរនេះ មិនដឹងថាអ្នកនាងមានរឿងក្នុងចិត្តដែលពិបាកអ្វីនោះទេ ទើបនាងហ៊ានទម្លាយពាក្យក្នុងចិត្តបែបនេះ ។អ្នកនាង ផេនខេក បានជួបរឿងជាច្រើននៅក្នុងចិត្ត ប៉ុន្តែនាងមិនអាចនិយាយបាននោះទេ ព្រោះនាងមិនអាចប្រាប់រឿងដែលខ្លួនជួបទៅនរណាម្នាក់ឡើយ ដោយនាងតែងតែគិតថា មនុស្សជុំវិញខ្លួននាងមិនមែនស្មោះត្រង់នឹងនាងរហូតនោះទេ ដូចនេះ នាងសុខចិត្តឈឺម្នាក់ឯង ក៏ព្រោះតែមិនចង់ឲ្យនរណាម្នាក់មកពាក់ព័ន្ធជាមួយនាង ។

រំលឹកផងដែរថា កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១ អ្នកនាង ផេនខេក បានសន្លប់ស្តូកស្តឹងជិត៣ម៉ោងរហូតចូលមន្ទីរពេទ្យ ក៏ព្រោះតែនាងខ្សោយខ្លាំង ទើបមានអាការបែបនេះឡើង ណាមួយថ្មីៗនេះ ឃើញនាងបង្ហោះសារជាហូរហែដោយបង្កប់អត្ថន័យមានរឿងក្នុងចិត្ត តែមិនបញ្ចេញប្រាប់ត្រង់ឲ្យគេដឹង ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់