• 2021-12-06 05:01:56
  • ជីវិតតារា

ក្រោយមកដល់កម្ពុជា! សុតធីតា រំភើបចិត្តខ្លាំងរហូតលើកសុភាសិតមួយឃ្លាយ៉ាងចាក់ដោត

  • 2021-12-06 05:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា ក្រោយពីបានត្រឡប់មកកម្ពុជាវិញ នាងពិតជាមានអារម្មណ៏រំភើបរកអ្វីមកប្រៀបផ្ទឹមគ្មានរហូតនាងបាន ពោលពាក្យសុភាសិតមួយឃ្លាយ៉ាងមានន័យទៀតផងសម្រាប់ប្រជាជនកម្ពុជា ។

នៅមុននេះបន្តិច Miss Grand International ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា បានបង្ហាញអារម្មណ៏រំភើប និងមានមោទកភាពយ៉ាងខ្លាំង នៅក្នុងហ្វេសប៊ុកផ្ទាល់របស់នាងដោយបានបង្ហាញពានដែលនាងទទួលបានពីការប្រកួត Miss Grand InTernational ២០២១ ជាពានដែលឈានចូលដល់វគ្គ១០នាក់ចុងក្រោយ ហើយពាននេះក៏ជាពានកិត្តិយសមួយដែរ សម្រាប់កម្ពុជា ហើយអ្វីដែលនាងទទួលបាននេះ ក៏ព្រោះតែកំលាំងចិត្ត ភាពរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការជួយ Like shares និង Vote ។ ក្នុងនោះដែរ សុតធីតា ក៏បានលើកជាសុភាសិតមួយឃ្លាដ៏មានន័យថា « ចង្កឹះមួយបាច់ កាច់មិនបាក់ »រួមទាំងបន្ថែមទៀតថា ពានមួយនេះគឺជាពានរបស់ប្រជាជនកម្ពុជាទាំងមូល អ្នកពូកែខ្លាំងណាស់ ! ។

គួរបញ្ញាក់ផងដែរថា Miss Grand Cambodia ២០២១ ទទួលបានពានក្នុងចំណោម១០នាក់ចុងក្រោយនៃកម្មវិធី Miss Grand International 2021 ដោយមិនបានឈានដល់វគ្គកំពូលទាំង ៥ នាក់នោះឡើយ ប៉ុន្តែសម្រាប់លទ្ធផលមួយនេះ ធ្វើឱ្យប្រជាជនខ្មែរទូទាំងប្រទេសពិតជាមានមោទកភាពបំផុត សម្រាប់ការឈានដល់វគ្គកំពូលទាំង ១០រូបនេះ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់