- 2022-02-21 03:30:00
- ភាពយន្ត
ភាពស្និទ្ធស្នាល និងជិតដិតគ្នាខ្លាំង អាចក្លាយជាស្នេហាដែរឬអត់? ចុះអ្នកវិញ មានអារម្មណ៍បែបអ្នកទៅអ្នកជិតដិត
- 2022-02-21 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពស្និទ្ធស្នាល និងជិតដិតគ្នាខ្លាំង អាចក្លាយជាស្នេហាដែរឬអត់? ចុះអ្នកវិញ មានអារម្មណ៍បែបអ្នកទៅអ្នកជិតដិត
ចន្លោះមិនឃើញ
មិត្តពីកុមារភាព ជឿជាក់ថាគ្រប់គ្នាច្បាស់ជាមាន!
មិត្តពីកុមារភាព និងស្នេហា ជាចំណងពីរដាច់ដោយឡែកពីគ្នា មិត្តជិតស្និត ការរាប់អានគ្នាជាច្រើនឆ្នាំ វាគ្រាន់តែជាមិត្តភាពមួយលើសពីពាក្យថាមិត្តភក្តិប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាស្នេហានោះទេ។
ក្ដីស្រឡាញ់ពិត នឹងផ្ដើមចេញពីអារម្មណ៍មនុស្សពីរអ្នកដែលតែងតែនឹកនា និងការពារគ្នាទៅវិញទៅមក ដោយគ្មានលក្ខខណ្ឌ។
ភាពស្និតស្នាលគ្នារវាងមនុស្សពីរអ្នក ដែលតែងតែនៅក្បែរគ្នាគ្រប់ពេលវេលា មិនថាមានរឿងអ្វីក៏ដោយតែងតែនិយាយប្រាប់គ្នាទៅវិញទៅមក ប៉ុន្តែបែបនឹងអាចក្លាយជាអារម្មណ៍ស្នេហាដែរទេ? រឿងបែបនេះ មានតែសួរបេះដូងខ្លួនឯងទេទើបដឹង ព្រោះថាអ្នកខ្លះក៏អាចក្លាយជាស្នេហា ប៉ុន្តែអ្នកខ្លះវិញក៏ប្រែក្លាយមិត្តភាពនោះដូចជាបងប្អូនទៅវិញ។
ប្រសិនបើអ្នកមានអារម្មណ៍ថាស្រឡាញ់ ឬមានចិត្តលើនរណាម្នាក់ តើគួរសារភាព ឬយ៉ាងណា?
ជាក់ស្ដែងដូចក្នុងសាច់រឿងនៅក្នុងរឿងភាគខ្លីដែលមានចំណងជើងថា “គឺអ្នក” បានឆ្លុះបញ្ចាំងពីជីវិតពិត រឿងរ៉ាវស្នេហា របស់យុវវ័យ ក្នុងសង្គមបច្ចុប្បន្ននេះផងដែរ។
ទំនាក់ទំនងមិនច្បាស់លាស់ នឹងធ្វើឱ្យមនុស្សជាច្រើនមានការឈឺចាប់ដោយមិនដឹងខ្លួន។ តួយ៉ាង ទំនាក់ទំនងនៅក្នុងសាច់រឿងខាងលើនេះ អ៉ីចឹង គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងស្នេហារបស់មនុស្ស ៣នាក់ ដែលបានវង្វេង មិនដឹងគោលដៅអស់ជាច្រើនឆ្នាំ។ មុននឹងចូលដល់សាច់រឿងតោះ មកទស្សនារឿងភាគខ្លីនេះជាមុនសិន ដែល Sabay បានបែងចែកជាពីរភាគ៖
គឺអ្នក" ភាគ ១៖
"គឺអ្នក"ភាគ ២ដែលជាភាគបញ្ចប់៖
បន្ទាប់ពីបានទស្សនាហើយ តោះមកដឹងពីតួអង្គនីមួយៗឱ្យកាន់តែច្បាស់ ៖
កញ្ញា៖ ជាតួអង្គម្នាក់ដែលមានមិត្តជិតស្និតតាំងពីកុមារភាពជាមួយនុត និង និមុល។ អ្នកទាំង ៣ជាមិត្តជិតស្និត និងយល់ចិត្តគ្នាបំផុត។
នុត៖ ជាតួអង្គដែលធ្វើឱ្យអ្នកទស្សនាគ្រប់គ្នាបានយល់ច្រឡំថាជា សង្សាររបស់កញ្ញា តែតាមពិតទៅ អ្នកទាំងពីគ្រាន់តែជាមិត្តភាពមួយដែលអាចហៅបានថា “លើសពីមិត្តភក្តិ ប៉ុន្តែមិនមែនជាស្នេហា”។
និមុល៖ ជាមិត្តម្នាក់ដែលតែងតែគាំទ្រ និងតាមលើកកម្លាំងចិត្តដល់កញ្ញាជានិច្ច ហើយជាមនុស្សតែម្នាក់ដែលធ្វើឱ្យទំនាក់ទំនងមិត្តភាពរបស់ពួកគេបានលាតត្រដាង ឱ្យបានច្បាស់លាស់។
ចំណែកឯបុត្រ៖ ជាមនុស្សម្នាក់ដែលតាមលួចស្រឡាញ់កញ្ញា អស់រយៈពេលជាច្រើនឆ្នាំមក។ បុត្រ តែងតាមលួចការពារកញ្ញាគ្រប់ពេល បើទោះបីជាត្រូវរងគ្រោះថ្នាក់យ៉ាងណាក៏បុត្រហ៊ានរងជំនួសកញ្ញាដែរ។
រឿងរ៉ាវស្នេហា របស់ កញ្ញា បុត្រ ហើយនឹងនុត បានធ្វើឱ្យមានជម្លោះ និងបែកបាក់មិត្តភាពចំពោះគ្នា។ រហូតមកដល់ទីបញ្ចាប់ និមុល ដែលជាមិត្តដ៏ល្អរបស់កញ្ញាបាន លាតត្រដាង និងបង្ហាញឱ្យអ្នកទាំងអស់គ្នា បានភ្ញាក់ខ្លួន យល់ឱ្យច្បាស់ពីទំនាក់ទំនងរបស់អ្នកទាំងអស់គ្នា។
ដូច្នេះហើយ ការនិយាយគ្នាឱ្យបានច្បាស់លាស់ បញ្ជាក់ពីអារម្មណ៍រវាងគ្នានឹងគ្នាគឺសំខាន់បំផុតក្នុងទំនាក់ទំនងប្រចាំថ្ងៃ៕