• 2022-04-13 02:41:22
  • ភាពយន្ត

យប់មិញផ្ទុះសំណើចពេញរោងកុន! ខ្សែភាពយន្ដរឿង“ស្នេហា Private” ចាប់ផ្ដើមចាក់បញ្ចាំងហើយ

  • 2022-04-13 02:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម អិល ឌី សម្រេចដាក់បញ្ចាំងខ្សែភាពយន្ដមួយក្នុងចំណោមខ្សែភាពយន្ដជាច្រើនដែលមាននៅក្នុងដៃតាមរោងភាពយន្ដល្បីៗនៅភ្នំពេញ និងបណ្ដាខេត្ដ បន្ទាប់ពីអាក់ខានអស់រយៈពេលជាង២ឆ្នាំ។ ក្នុងពិធីសម្ពោធចាក់បញ្ចាំងរឿង“ស្នេហា Private” នៅផ្សារទំនើប K Mall កាលពីយប់មិញ ចាងហ្វាងផលិតកម្មនេះ ជឿជាក់ថានឹងមានការគាមទ្រច្រើន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ភ្ញៀវកិត្ដិយស និងតារាល្បីៗសរុបប្រមាណ១០០នាក់ លោក លៀក លីដា ថា ក្នុងរយៈពេលជិត២ឆ្នាំ ដែលមនុស្សគ្រប់គ្នារស់នៅក្នុងបរិបទជំងឺកូវីដ-១៩ គឺមានអារម្មណ៍តានតឹងខ្លាំងណាស់។ ដោយមើលឃើញដូច្នេះ ទើបផលិតកម្មលោក សម្រេចដាក់បញ្ចាំងរឿងស្នេហាបែបកំប្លែងចាប់ពីថ្ងៃទី១២ ខែមេសា តទៅ ដើម្បីឲ្យគ្រប់គ្នាមានឱកាសដឹកដៃគ្នាចូលរោងកុនសើចសប្បាយបំបាត់ទុក្ខកង្វល់ពីជំងឺកូវីដ-១៩។

លោក លៀក លីដា៖ “ជាពិសេសអ្នកដែលមានស្នេហាលក្ខណៈ Private ហ្នឹង…ពិបាករកកន្លែងណាត់ ពិបាករកកន្លែងទៅក្លឹប អីចឹងហើយទើបយើងរករឿងមួយដែលមានស្នេហាបែបកំប្លែង អាចឲ្យពួកគាត់ដឹកដៃគ្នារោងកុន ហើយសើចជាមួយគ្នាបាន ដើម្បីរំសាយពីទុក្ខកង្វល់ជិត២ឆ្នាំមកនេះ”។

ក្នុងពិធីសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ដរឿង “ស្នេហា Private” កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ គេឃើញមានវត្ដមានតារាសម្ដែងល្បីៗចូលរួមផងដែរ គឺមានដូចជា៖ លោក នូ ឧសភា លោក លឹម ជាឡាយ លោក ភុល សុវណ្ណដានីន លោក ជា នរារណ៍ ប្រុសខួច និងតារាល្បីៗជាច្រើនដួងទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី