• 2023-01-18 04:00:26
  • ភាពយន្ត

ផ្ទុះរឿង AVARTA 2 នៅកម្ពុជាប៉ុន្មានសប្ដាហ៍ជាប់គ្នា ឥឡូវធ្លាយរឿងប្រាក់បានចំណូលខ្ទង់លានដុល្លារ

  • 2023-01-18 04:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Two Media បានចុះផ្សាយដោយស្រង់សម្ដីតំណាងក្រុមហ៊ុននាំចូល និងចាក់បញ្ចាំងខ្សែភាពយន្ដរឿង "AVARTA2” នៅកម្ពុជា កាលពីល្ងាចថ្ងៃទី១៧ ខែមករា ថា ជិត ១ខែ នៃការចាក់បញ្ចាំងរឿងនេះ ទទួលបានប្រាក់ចំណូលយ៉ាងសន្ទឹក ហើយកំពុងធ្វើដំណើរទៅរកប្រាក់ចំណូល ១លានដុល្លារនៅទូទាំងប្រទេសក្នុងសប្ដាហ៍នេះ។

Sabay បានព្យាយាមស្វែងរកប្រភពព័ត៌មាន ដើម្បីផ្ទៀងផ្ទាត់លើប្រាក់ចំណូលនេះ ប៉ុន្ដែត្រូវអ្នកទទួលទូរស័ព្ទក្រុមហ៊ុន Westec Media Limited ដែលជាក្រុមហ៊ុននាំចូល និងចាក់បញ្ចាំងរឿងនេះក្នុងប្រទេសកម្ពុជា មិនអាចបញ្ជាក់បានថាតួលេខប្រាក់ចំណូលនេះពិត ឬមិនពិតកម្រិតណានោះទេ។ ដោយអ្នកនាងបានរុញឲ្យអ្នកសារព័ត៌មានរកប្រភពផ្សេង ដើម្បីផ្ទៀងផ្ទាត់តួលេខ ឬដំណើរការរឿងនេះ។

ទោះជាយ៉ាងណា Two Media បានចុះផ្សាយដោយផ្អែកលើប្រភពដដែលថា AVATAR The Way of Water គឺជាភាពយន្តដែលរកបានប្រាក់ចំណូលច្រើនជាងគេក្នុងរយៈពេល ៣សប្តាហ៍ជាប់ៗគ្នានៅកម្ពុជា ខណៈដែលចំណូលនៅទូទាំងពិភពលោកបានកើនឡើងជិតដល់ ២ពាន់លានដុល្លារ៕

ជិន សុភ័ក្ដ្រ

មតិយោបល់