• 2023-03-12 01:50:00
  • ភាពយន្ត

ទើបឃើញចេញថតសោះ ថ្ងៃនេះ LD បញ្ចេញTeaser រឿង”ក្រឡអីហ្នឹង”វគ្គ៣ ដ៏ចាប់អារម្មណ៍បំផុត

  • 2023-03-12 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងក្នុងខ្សែភាពយន្ដបែបអប្បិយជំនឿ ភ័យរន្ធត់ និងបង្កប់នូវសំណើចតាំងពីដើមរហូតដល់ចប់ នៃរឿង“ក្រឡអីហ្នឹង”វគ្គ១ និងវគ្គ២ ឥឡូវធ្លាយដំណឹងថា “ក្រឡអីហ្នឹង”វគ្គ៣ របស់ផលិតកម្ម អិល ឌី គ្រោងចាក់បញ្ចាំងនាចុងខែមីនា ឆ្នាំ២០២៣ នេះទៀតហើយ។

តាមរយៈ Teaser មួយបញ្ចេញដោយក្រុមហ៊ុន អិល ឌី នៅលើបណ្ដាញសង្គម គេឃើញមានអ្នកចូលទៅចុចLike និងទស្សនា រាប់ម៉ឺនដង ហើយទទូចចង់ឲ្យក្រុមហ៊ុនបញ្ចេញខ្សែភាពយន្ដនេះឲ្យបានលឿននៅតាមរោងកុន ដើម្បីឲ្យពួកគេទទួលបានចំណីអារម្មណ៍ដ៏អស្ចារ្យមួយទៀត។

បន្ថែមលើអ្វីដែលទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម អិល ឌី បញ្ចេញនេះ មានបុគ្គលិកម្នាក់ នៃផលិតកម្មកម្សាន្ដនៅកម្ពុជាឈានមុខគេមួយនេះបញ្ជាក់ថា “ក្រឡអីហ្នឹង”វគ្គ៣ ពិតជាឡើងនៅគ្រប់រោងកុន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មែន ហើយក្រុមការងារកំពុងពិភាក្សាគ្នា ដើម្បីរកថ្ងៃដាក់សម្ពោធជាផ្លូវការ។

កញ្ញាបន្ថែមថា៖ “យើងពិតជារំភើប នៅពេលដែលចេញ Teaser ទៅទទួលបានការចាប់អារម្មណ៍ច្រើន ហើយវគ្គនេះកាន់តែពិសេស ព្រោះទស្សនិកជន នឹងបានជួបតួល្បីៗកាន់តែច្រើន ហើយជឿថាវគ្គ៣ នេះ ផ្ទុះការគាំទ្រដូចពីរវគ្គមុនដែរ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី