• 2023-03-14 06:50:25
  • ភាពយន្ត

តាន់ សុផា ចង់បន្ថយទទួលការសម្ដែងភាពយន្ដ ប៉ុន្ដែកាលៈទេសៈចេះតែជំរុញកញ្ញារហូត

  • 2023-03-14 06:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងសម្រស់ផូរផង់ តាន់ សុផា កំពុងមានទីផ្សារសិល្បៈខ្ពស់ ហើយមមាញឹកខ្លាំងក្នុងការថតរឿងភាគ និងស្ពតផ្សេងៗ។ ចាប់ពីដដើមឆ្នាំ២០២៣ មក កញ្ញាបានជាប់ថតរឿងឲ្យផលិតកម្ម សាស្ដ្រ សម្រាប់ចាក់បញ្ចាំងនៅស្ថានីទូរទស្សន៍បារយ័ន ហើយរឿងមួយទៀតចាប់ថតឲ្យស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥។

កញ្ញា តាន់ សុផា បានប្រាប់Sabay នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ ថា តាមពិតទៅកញ្ញាក៏ចង់សម្រាកខ្លះដែរ ប៉ុន្ដែការងារចេះតែមកជាបន្ដបន្ទាប់ហើយមិនអាចចោលបាន។ប្រឡូកក្នុងអាជីពសម្ដែងនេះប្រមាណ ១០ឆ្នាំ ធ្វើឲ្យកញ្ញាយល់កាន់តែច្បាស់អំពីទិចនិកសម្ដែងជាមួយតួអង្គប្រុសល្បីៗ។ ក្រោយពីបញ្ចប់រឿងភាគទាំងពីក្នុងពេលឆាប់ៗនេះ កញ្ញាក៏ពិចារណា មិនទទួលច្រើនពេកដែរ ព្រោះមើលតាមស្ថានភាពជាក់ស្ដែងសព្វថ្ងៃរវល់ពេក។

កញ្ញា តាន់ សុផា៖ “រយៈពេលចុងក្រោយនេះ បានដំណែងតួឯកច្រើនរឿង ហើយគ្រប់រឿងមិនដឹងថាណាមួយល្អជាងណាទេ ព្រោះរឿងចេញទៅសុទ្ធតែល្អទាំងអស់។ និយាយទៅតាំងពីចូលប្រឡូកមកប្រហែល ១០ឆ្នាំ ខ្ញុំចេះតែសម្ដែងមួយមុខទេ ច្រៀងវិញមិនសូវជំនាញ”។

បើតាមការបញ្ជាក់របស់តារាសម្ដែងស្រីសម្រស់បានរូបនេះ ខ្សែភាពយន្ដដែលថតដោយSastra Film គឺរឿង”ក្អែកស្លាបហង្ស” បានថតជិតចប់ហើយ ខណៈដែលដំណើរការថតនៅប៉ុស្ដិ៍លេខ៥ គឺរឿង”និស្ស័យស្នេហ៍កូនចាប” ទើបថតបានមួយចំនួនប៉ុណ្ណោះ។ ក្រៅពីរឿងទាំងនេះ កញ្ញា តាន់ សុផា ហៅJessica នៅមានខ្សែភាពន្ដខ្នាតធំ និងរឿងភាគ ព្រមទាំងស្ពតជាច្រើនទៀងរងចាំវត្ដមានរបស់កញ្ញា៕

ជិន សុភ័ក្ដ្រ

មតិយោបល់