• 2023-03-20 02:43:18
  • ភាពយន្ត

មុនផ្ទុះសំណើចផ្អើលរោងកុន កាលពីយប់មិញ នាយគ្រឿន ថា "ក្រឡ តពូជ ពិតជាមិនធម្មតាមែន"!

  • 2023-03-20 02:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុក ផលិតកម្ម អិល ឌី បានសម្ពោធខ្សែភាពយន្ដខ្នាតធំចំនួន ២រឿងក្នុងពេលតែមួយ ដើម្បីដាក់បញ្ចាំងតាមរោងកុននៅមុនពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប៉ុន្ដែក្នុងឱកាសសម្ពោធបើកកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ មានរឿង១ ទទួលបានការចាប់អារម្មណ៍ខ្លាំងមុនគេពីទស្សនិកជន គឺរឿង “ក្រឡ អីហ្នឹង?”។

ផ្ដើមចេញពីរឿង “ក្រឡ អីហ្នឹង?” នាយគ្រឿន ដែលជាតារាសម្ដែងម្នាក់ក្នុងចំណោមតារាល្បីៗជាច្រើនរូបបានចូលរួមសម្ពោធខ្សែភាពយន្ដទាំងនេះកាលពីយប់មិញ បានឡើងបង្ហាញចំណាប់អារម្មណ៍ថា លោកគួរប្ដូរពីរឿង “ក្រឡអីហ្នឹង?” ទៅជារឿង “ក្រឡ តពូជ” ព្រោះលោកសង្កេតឃើញថា រឿងនេះទទួលបានការគាំទ្រខ្លាំងតាំងពីវគ្គ១ រហូតដល់វគ្គ២ ហើយដល់ឥឡូវចូលដល់វគ្គ៣ បន្ដទៀត ខណៈដែលរូបលោក និងតួប្រុសប៉ុន្មាននាក់ទៀតដើរជាតួអង្គឯក ហើយមកដល់វគ្គ៣ នេះ ពួកលោកទទួលបានតំណែងជាតួអង្គឪពុកគេម្ដង។

ក្នុងចំណោមខ្សែភាពយន្ដទាំង ២រឿង ផលិតកម្ម អិល ឌី បានផ្ដើមចាក់បញ្ចាំងរឿង “ក្រឡអីហ្នឹង?” មុនគេចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ រីឯ​រឿង "ឱកាសស្នេហ៍គេដូចមុន" ជាប្រភេទរឿងBL នឹង​ចាក់​បញ្ចាំង​តាម​រោងកុន​ចាប់​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​២០២៣ ដោមាន​តួសម្ដែងល្បីដូចជា​លោក ជា លាងឈែ អ៊ូ ដានោ​ មរកត ស្រីពណ៍សារី ស្រីពេជ្រ​ និងអេមីលី ជាដើម។ ក្នុងឱកាសសម្ពោធខ្សែភាពយន្ដនោះដែរ គេសង្កេតឃើញតារាសម្ដែងល្បីៗចូលរួមផងដែរ គឺមានដូចជា៖ នាយគ្រឿន ស៊ីន យូប៊ីន ជា សុវណ្ណនរាហ៍ សារ៉ាយ សក្កណា អាង សុជាតា ព្រមទាំងសិល្បករ-សិល្បការិនី និងអ្នកផលិតកម្មកម្មវិធីជាច្រើនរូបទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់