• 2023-05-03 02:43:31
  • ភាពយន្ត

រឿង“ថ្នាក់ទី១២ ង” ធ្វើឲ្យអ្នកទស្សនា ភ័យ ស្រែកផ្អើលពេញសាល យប់មិញ

  • 2023-05-03 02:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុក ខ្សែភាពយន្ដខ្នាតធំ រឿង”ថ្នាក់ទី១២ ង” របស់ផលិតកម្ម អិល ឌី បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយកាលពីថ្ងៃទី២ ខែឧសភា នៅផ្សារទំនើបK-Mall។ ចាងហ្វាងផលិតកម្ម និងអ្នកដឹកនាំរឿង សុទ្ធតែបង្ហាញជំហរថានឹងនាំខ្សែភាពយន្ដមួយនេះទៅចាក់បញ្ចាំងនៅក្រៅប្រទេសទៀត។

ផលិតករ នួន ម៉ូលីន បានថ្លែងទៅកាន់សិល្បករ-សិល្បការិនី និងអ្នកសារព័ត៌មានដែលបានចូលរួមក្នុងឱកាសសម្ពោធខ្សែភាពយន្ដនោះថា មុនសម្រេចបាននូវខ្សែភាពយន្ដដ៏រន្ធត់មួយទាក់ទងនឹងថ្នាក់រៀន រូបលោកបាននិពន្ធឡើងដោយបានឆ្លងយោបល់ពីលោក លៀក លីដា ជាច្រើនដំណាក់កាល ហើយក៏មានការគាំទ្រខ្លាំងពីលោកដែរ។ សម្រាប់ផលិតករ នួន ម៉ូលីន មានជំនឿយ៉ាងមុតមាំថា ខ្សែភាពយន្ដដែលគ្រោងយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសទៀតនេះ នឹងក្លាយជាចំណីអារម្មណ៍ថ្មីមួយទៀតសម្រាប់ទស្សនិកជន។

ចំណែកចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា បញ្ជាក់ថា អិល ឌី មានឆន្ទៈនាំខ្សែភាពយន្ដខ្មែរទៅកាន់ទីផ្សារអន្ដរជាតិកាន់តែចច្រើន បន្ទាប់ពីខ្សែភាពយន្ដមួយរបស់ខ្មែរក្រោមចំណងជើងថា “នាឡិកាដាស់វិញ្ញាណ” ទទួលបានជោគជ័យ។ លោកថា ខ្សែភាពយន្ដបែបរន្ធត់នេះនឹងចេញទៅក្រៅប្រទេសទៀត ហើយទទួលបានជោគជ័យដែរ។

លោក លៀក លីដា៖ “យើងមិនមែនចេះតែនិយាយទេ ព្រោះLD បាននាំចេញខ្លះរួចមកហើយដូចជរឿង”នាឡិកាដាស់វិញ្ញាណ”ដែលយើងបានចាក់បញ្ចាំងនៅជាង ១០ប្រទេស ហើយខែក្រោយនេះរឿង “នាឡិកាដាស់វិញ្ញាណ” នឹងមាននៅលើPlatform ធំៗរបស់ពិភពលោកដូចជា Ad world TV, Amazon prime, Google play យើងនឹងមាននៅខែក្រោយនេះ បើយើងរៀបចំSign contract(ចុះកុងត្រា)”។

ផលិតកម្ម អិល ឌី បានរៀបចំពិធីសម្ពោធខ្សែភាពយន្ដនេះ ដោយមានតារាសម្ដែងប្រុស-ស្រីល្បីៗជាច្រើនដួង។ ក្នុងនោះគេក៏ឃើញកញ្ញា សុធីតា ប៉ូគីមថេង ដែលជាតួអង្គឯស្រីផងដែរ។

បន្ទាប់ពីបង្ហាញត្រួសៗនូវខ្លឹមសាររឿង “ថ្នាក់ទី១២ ង” ផលិតកម្ម អិល ឌី ក៏បានអញ្ជើញសិល្បករ-សិល្បការនី ព្រមទាំងភ្ញៀវដែលបានចូលរួមអបអរជាច្រើនរយនាក់នោះចូលទស្សនាក្នុងរោងកុនដោយផ្ទាល់។ ក្នុងពេលទស្សនា ឈុតដ៏ព្រឺព្រួច និងភ័យរន្ធត់ សំឡេងស្រែករបស់អ្នកទស្សនាបានលាន់រំពងពេញសាល៕

ជិន សុភ័ក្ដ្រ

មតិយោបល់