
- 2023-09-01 04:44:31
- ភាពយន្ត
ភ្ញាក់ផ្អើល ម៉ូនី វិជ្ជរា បដិសេធមិនទទួលថតខ្សែភាពយន្ដភាគណា ក្រៅពីស្ថានីយទូរទស្សន៍ PNN
- 2023-09-01 04:44:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល ម៉ូនី វិជ្ជរា បដិសេធមិនទទួលថតខ្សែភាពយន្ដភាគណា ក្រៅពីស្ថានីយទូរទស្សន៍ PNN
ចន្លោះមិនឃើញ
តារាសម្ដែង ម៉ូនី វិជ្ជរា ទទួលបានការគាំទ្រកាន់តែខ្លាំងលើអាជីពសម្ដែង និងដើរម៉ូដ ជាពិសេសតាមរយៈខ្សែភាពយន្ដភាគ។ ទន្ទឹមគ្នានេះ វិជ្ជរា បានធ្វើឲ្យមហាជន រួមទាំងអ្នកគាំទ្រមួយចំនួនផង បានភ្ញាក់ផ្អើល ក្រោយពីតារាស្រីសម្រស់ស្រស់ស្អាតរូបនេះ ប្រកាសបដិសេធមិនទទួលថតខ្សែភាពយន្ដភាគណាផ្សេង ក្រៅពីថតឲ្យស្ថានីយទូរទស្សន៍PNN។
ក្នុងឱកាសចូលរួមសម្ពោធខ្សែភាពយន្ដភាគមួយកាលពីពេលថ្មីៗ កញ្ញា ម៉ូនី វិជ្ជរា បាននិយាយថា ចំពោះរឿងខ្នាតធំ និងការងារដើរម៉ូដផ្សេងទៀត គឺនាងទទួលធ្វើធម្មតាពីគ្រប់ក្រុមហ៊ុន ប៉ុន្ដែសម្រាប់ខ្សែភាពយន្ដភាគ គឺកញ្ញាទទួលថតឲ្យតែPNN ដែលដឹកនាំសម្ដែងដោយអ្នកស្រី ពាន់ ភួងបុប្ផា ប៉ុណ្ណោះ។
ឆ្លងកាត់បទពិសោធន៍សម្ដែង និងដើរម៉ូដច្រើនឆ្នាំ ម៉ូនី វិជ្ជរា នៅតែនិយាយថាខ្លួនឯងមិនទាន់ពូកែគ្រប់គ្រាន់លើអាជីពមួយនេះ ដោយត្រូវអភិវឌ្ឍខ្លួនពីការងារមួយទៅការងារមួយ ទៀតមិនប្រកាន់ខ្លួនថាល្បីល្បី ឬធ្វើបានល្អហើយនោះទេ។ រីឯការប្រកាសមិនទទួលថត ខ្សែភាពយន្ដភាគ ឲ្យផលិតកម្មណាផ្សេងនេះ គឺគ្រាន់តែមិនចង់ឲ្យការងារជាន់គ្នា ឬមានពេលគ្រប់គ្រាន់សម្រាប់ថតប៉ុណ្ណោះ៕