• 2023-09-13 03:23:41
  • ភាពយន្ត

ខ្សែភាពយន្ដ រឿង"បុរសសាច់កម្ម” ជាស្នាដៃរបស់ ស៊ុំ ភារិន បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ!

  • 2023-09-13 03:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដ រឿង”បុរសសាច់កម្ម” ដែលជាស្នាដៃរបស់លោក ស៊ុំ ភារិន បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ទស្សនិកជន អាចចាប់ផ្ដើមចូលទស្សនាចាប់ពីថ្ងៃទី១៤ ខែកញ្ញា តទៅ ក្រោយធ្វើពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅផ្សារទំនើប អ៊ីឌិនហ្គាឌិន បឹងកក់។

ថ្លែងក្នុងឱកាសនោះ អ្នកនិពន្ធ និងដឹកនាំសម្ដែងលោក ស៊ុំ ភារិន ថា នេះជាស្នាដៃថ្មីប្លែកមួយទៀតពីផលិតកម្ម BADEHA ដែលមានរូបលោកជាចាងហ្វាង។ លោកជឿថា ខ្សែភាពយន្ដបែបស្នេហាយុវវ័យ បង្កប់ដោយឈុតកំប្លុកកំប្លែងនេះ នឹងក្លាយជាចំណីអារម្មណ៍របស់ទស្សនិកជនថ្មីមួយទៀត មុននឹងផ្ដល់ជូននូវរឿងល្អៗមើលសម្រាប់លើកក្រោយៗទៀត។

ក្នុងពិធិសម្ពោធចាក់បញ្ចាំងជាផ្លូវការនោះ គេឃើញវត្ដមានផលិតករ តារាTik tok និងតារាសម្ដែងល្បីៗជាច្រើនរូប។ ក្នុងនោះ គឺមានដូចជា៖ លោក ស៊ុំ ភារិន ម្ចាស់ផលិតកម្ម តារាកំប្លែងមុខស្ងួត ងួន សុបិន ពូណុយ និងនាយធុងប៉េត្រូជាដើម។ បន្ទាប់ពីបញ្ចប់ការសម្ពោធបើក ផលិតកម្មក៏បានអញ្ជើញភ្ញៀវដែលជាតារាល្បីៗ ចូលទស្សនាខ្សែភាពយន្ដនេះយ៉ាងច្រើនកុះករ នៅរោងភាពយន្ដឡេជិន ផ្សារទំនើប អ៊ីឌិនហ្គាឌិន បឹងកក់៕

ជិន សុភ័ក្ដ្រ

មតិយោបល់