- 2023-10-09 08:37:13
- ភាពយន្ត
ចិនកាន់តែបង្កើនការហាមឃាត់ចំពោះរឿងកូរ៉េ និងឈានទៅរកច្បាប់ "Anti-Hallyu"
- 2023-10-09 08:37:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនកាន់តែបង្កើនការហាមឃាត់ចំពោះរឿងកូរ៉េ និងឈានទៅរកច្បាប់ "Anti-Hallyu"
ចន្លោះមិនឃើញ
នៅដើមឆ្នាំនេះ មានសេចក្ដីរាយការណ៍ថា ប្រទេសចិនបានដាក់បម្រាមយ៉ាងដាច់ខាត ទៅលើការមើលរឿង ឬអ្វីផ្សេងទៀតរបស់កូរ៉េ។
ផ្អែកតាមបណ្ដាញសារព័ត៌មានបានឲ្យដឹងថា វិធានការនេះត្រូវបានអនុម័ត ដើម្បីទប់ស្កាត់លំហូរចូលនៃរឿងភាគកូរ៉េ និងហ្គេមនៅក្នុងខែមីនា និងខែមេសានៃឆ្នាំនេះ។ ព័ត៌មាននេះត្រូវបានបង្ហាញនៅថ្ងៃទី ០៦ ខែតុលាដោយ សារព័ត៌មាន Chosun Ilbo ដោយដកស្រង់របាយការណ៍ពី គណៈកម្មាធិការកិច្ចការបរទេស និងការបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង។
កាលពីមុន ប្រទេសចិនបានអនុញ្ញាតឱ្យចាក់ផ្សាយរឿងភាគកូរ៉េ ក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំ ២០២២ ដែលនាំឱ្យ **OTT platform ** របស់ប្រទេសចិនចេញផ្សាយរឿងមួយចំនួនដូចជា **“What's Wrong with Secretary Kim”, “Hospital Playlist” ** និង **“Hometown Cha-Cha-Cha” **។
យ៉ាងណាក៏ដោយ នៅខែមិថុនា ឆ្នាំ ២០២៣ មានការប្រមូលផ្ដុំពីការចរចាបានកើតឡើង ពោលបើទោះបីជាប៉ុស្តិ៍ទូរទស្សន៍ធំៗរបស់កូរ៉េខាងត្បូង ព្យាយាមធានាកិច្ចសន្យាក៏ដោយ ក៏មានភស្តុតាងបញ្ជាក់ថាវិធានការនេះបានជាប់គាំង។ លើសពីនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃប្រទេសកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ចាប់តាំងពីរឿង "Oh! My Gran" ចេញផ្សាយកាលពីឆ្នាំ ២០២១ ភាពយន្តកូរ៉េថ្មីៗមិនមានតំណាងនៅរោងកុនចិនទេ។
លើសពីនេះទៅទៀត Ahn Cheol Soo សមាជិកសភាជាតិបានទទួលស្គាល់ថាការហាមឃាត់របស់ចិនលើមាតិកាកូរ៉េ មិនបានប្រសើរឡើងគួរឱ្យកត់សម្គាល់ទេ ចាប់តាំងពីច្បាប់ «ប្រឆាំងនឹងពិភពភាពយន្តកូរ៉េ» ឬ «Anti-Hallyu» ដែលគេសន្មត់ថាបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០១៦ និងបានបន្តនៅឆ្នាំ ២០១៧ ជាផ្នែកមួយរបស់ពួកគេគឺច្បាប់ «សកម្មភាពប្រឆាំង THAAD»។
អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិដោយមានប្រតិកម្មចម្រុះ ដោយកត់សម្គាល់ថាការផ្សាយដោយខុសច្បាប់នៃមាតិកាកូរ៉េនៅតែកើនឡើង ដោយមិនគិតពីការហាមឃាត់នោះទេ៕