• 2023-11-08 04:05:46
  • ភាពយន្ត

ផ្ទុះសំណើចពេញរោងកុន Major Cineplex ក្នុងថ្ងៃសម្ពោធខ្សែភាពយន្ដខ្នាតធំ រឿង “ប្រុសលក់ខ្លួន”

  • 2023-11-08 04:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម អិល ឌី បានសម្ពោធចាក់បញ្ចាំងជាផ្លូវការ រឿង”ប្រុសលក់ខ្លួន” ឬRent boy ហើយ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា។ គេអាចនិយាយបានថា នេះជាខ្សែភាពយន្ដខ្មែរបែបកំប្លែងលាយឡំឈុតឆាកស្នេហាយុវវ័យដំបូងគេប្រចាំឆ្នាំ២០២៣ ដែលមានតារាល្បីៗមកពីប្រទេសចំនួន៤ សម្ដែងក្នុងរឿងតែមួយបែបនេះ។

ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ ព្រមទាំងតារាល្បីៗជាច្រើនដួង មុននឹងរឿងចាក់បញ្ចាំងថា បើទោះបីជារឿងនេះមានចំណងជើងថា “ប្រុសលក់ខ្លួន” ដែលស្ដាប់ទៅប្រហែលជាមានឈុតក្ដៅសាច់ ប៉ុន្ដែវាជាប្រភេទរឿងបែបកំប្លែង ពុំមានឈុតក្ដៅសាច់ ឬស្នេហាស៊ីជម្រៅនៅលើគ្រែរវាងបុរស និងស្ដ្រីនោះទេ។

លោក លៀក លីដា៖ “យើងបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈក្នុងការផលិតរឿង ហើយរឿងភាគច្រើនយើងគ្រោងរុញទៅក្រៅប្រទេសផង ដូច្នេះយើងមិនអាចបញ្ចូលឈុតក្ដៅសាច់អីទៅក្នុងហ្នឹងទេ ហើយម្យ៉ាងវាអាចប៉ះពាល់ដល់តម្លៃយើងផង។ ជាចុងក្រោយ ខ្ញុំសូមអគុណដល់ដៃគូសហការទាំងអស់ និងបងប្អូនដែលបានអញ្ជើញមកគាំទ្រយ៉ាងច្រើននៅថ្ងៃនេះ”។

សូមបញ្ជាក់ថា ខ្សែភាពយន្ដខ្នាតធំរឿង “ប្រុសលក់ខ្លួន” ឬRent Boy មានតារាសម្ដែងប្រុស-ស្រីពីប្រទេស វៀតណាម ថៃ កម្ពុជា និងប្រទេសភូមា ដោយបញ្ចូលសំឡេងជាភាសាខ្មែរ។ ខ្សែភាពយន្ដនេះ នឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QxCtG5

ជិន សុភ័ក្ដ្រ

មតិយោបល់