- 2023-12-07 03:56:49
- ភាពយន្ត
ផ្ទុះសំណើចពេញHall ក្នុងថ្ងៃសម្ពោធដាក់បញ្ចាំងរឿង "កំពូលកូន" យប់មិញ
- 2023-12-07 03:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះសំណើចពេញHall ក្នុងថ្ងៃសម្ពោធដាក់បញ្ចាំងរឿង "កំពូលកូន" យប់មិញ
ចន្លោះមិនឃើញ
ខ្សែភាពយន្ដខ្នាតធំបែបកំប្លែង រឿង”កំពូលកូន” បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅរោងភាពយន្ដ Major Cineplex ផ្សារទំនើបអ៊ីអន១។ នេះជាស្នាដៃទី២ របស់ផលិតកម្ម PDS បន្ទាប់ពីស្នាដៃទី១ គឺរឿង”ចំណងចងក” ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនកាលដើមខែមេសា។
អគ្គនាយិកា ជុន សុធា បានថ្លែងក្នុងឱកាសនេះថា PDS មានគោលដៅនាំមកជូនប្រិយមិត្ដនូវស្នាដៃថ្មី ប្លែកៗ គួរជាទីចាប់អារម្មណ៍ក្នុង១ មួយរឿង សម្រាប់ទស្សនិកជន។ អ្នកស្រីសង្ឃឹមថា រឿង”កំពូលកូន” នេះនឹងទទួលបានការគាំទ្រខ្លាំងដូចរឿង “ខ្សែចងក”ដែរ ដ្បិតរឿងនេះបង្កប់នូវឈុតឆាកកំប្លែង និងមានតួសម្ដែងល្បីៗដូចជា៖ លោក ទេព រិន ដារ៉ូ នាយគ្រឿន និងកញ្ញា ហេង ចន្ថា ជាដើម។
រឿង”កំពូលកូន” ដែលក្រុមហ៊ុនPDS សហការជាមួយក្រុមហ៊ុន SABAY MVP នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ តទៅ។ រឿងនេះ គ្រាន់តែនៅថ្ងៃសម្ពោធ គេឃើញមានផលិតករ សិល្បករ-សិល្បការិនីល្បីៗ ព្រមទាំងភ្ញៀវជាតិ និងអន្ដជាតិយ៉ាងច្រើនកុះករបានចូលរួមអបរសាទរ និងទស្សនាផ្ទុះសំណើចពេញរោង៕