• 2024-01-03 02:43:31
  • ជីវិតតារា

មិនមែនគូស្នេហ៍ដើមឆ្នាំ តែតារាកូរ៉េ ៧គូសុទ្ធតែត្រូវ Dispatch ចាប់បាននៅនឹងកន្លែងថាទាក់ទងគ្នា

  • 2024-01-03 02:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំថ្មី​ចូល​មកដល់ អ្វី​ដែល​គ្រប់គ្នា​ចាំអ៊ុតជាងគេ​គឺ មុខមាត់គូស្នេហ៍ថ្មីនៃតារា​កូរ៉េដែលត្រូវបាន Dispatch ទម្លាយ​ពីទំនាក់ទំនង​ស្នេហា ក្រោយ​ចាប់​បាន​នៅនឹង​កន្លែង​ថាលួចទាក់ទង​គ្នា។ ទោះជាយ៉ាងណា ឆ្នាំ​នេះសេចក្ដី​ប្រកាស​ហាក់យឺតជាងរាល់ឆ្នាំ ប៉ុន្តែគ្រប់គ្នា​នៅ​តែមិនដកថយការរង់ចាំរបស់ខ្លួន ព្រោះ​កន្លងមក Dispatch ក៏ធ្លាប់​មាន​បទពិសោធ​បង្ហាញ​មុខគូស្នេហ៍ផ្សេង​ទៀត​នៅ​ពេល​វេលាខុសពីដើមឆ្នាំដែរ ដូចមាន​តារាខាងក្រោមជាឧទាហរណ៍ស្រាប់៖

១. Kang Daniel និង Jihyo (TWICE)

នៅថ្ងៃទី០១ ខែសីហា មាន​សេចក្ដី​រាយការណ៍ដ៏ភ្ញាក់ផ្អើល​មួយថា Kang Daniel និង Jihyo (TWICE) មានទំនាក់ទំណង​ស្នេហា​នឹងគ្នា។ គូស្នេហ៍ទាំងពីរ ត្រេះបាន​គេ​ឃើញ​ថា​បានណាត់ជួបគ្នា​ ហើយជិះឡានរបស់ស្រី តម្រង់ទៅផ្ទះខាងប្រុស។ ទោះជាយ៉ាងណា​​រយៈពេលខ្ទង់ ១ ឆ្នាំ ៣ខែ ស្នេហានមួយនេះ​ក៏ត្រូវ​បែកបាក់។

២. Lee Do Hyun និង Lim Ji Yeon

គូស្នេហ៍ទាំងពីរ ត្រូវ Dispatch ចាប់​បាន​ថា​ណាត់ជួបគ្នា​កាលពីខែមីនា ឆ្នាំ ២០២៣។ រហូត​ដល់ ១ ខែ ក្រោយពួកគេ​ក៏បាន​ទទួល​ស្គាល់ថាពិតជាទាក់ទងស្រឡាញ់គ្នា​មែន។

៣. Zico (Block B) និង Seolhyun (អតីតសមាជិកក្រុម AOA)

សារព័ត៌មាន​ភ្នែក​ម្នាក់មួយនេះ​បាន​ចេញព័ត៌មាន​ថា​ តារា​ប្រុសស្រីទាំងពីរបាន​ទាក់ទង​គ្នាស្ងាត់ៗ ហើយក្រោយ​មកក្រុមហ៊ុនរបស់ពួកគេ​ក៏បាន​ប្រកាស​រៀងខ្លួនថា​ជាការពិត។ គួរឲ្យសោកស្ដាយដែរ ដោយខ្ទង់ ៦ខែ ក្រោយពួកគេក៏ចែកផ្លូវគ្នា។

៤. Kim Jung Hyun និង Seo Ji Hye

នៅក្នុងខែមេសា ឆ្នាំ២០២១ Dispatch ព្រលយថា តួ​សម្ដែង​រួមគ្នា​ក្នុងរឿង «Crash Landing On You» គឺ Kim Jung Hyun និង Seo Ji Hye បាន​ទាក់ទង​ស្រឡាញ់គ្នា​ជាង​ ១ឆ្នាំ​ ហើយ។ ប៉ុន្តែក្រោយមកពួកគេ​ក៏ចែកផ្លូវគ្នា និងមាន​​រឿងចម្រូងចម្រាសជាច្រើន។

៥. Ahn Bo Hyun និង Jisoo (BLACKPINK)

កាលពីខែសីហា ឆ្នាំ ២០២៣ Dispatch ប្រកាសថា Jisoo និង Ahn Bo Hyun ទាក់ទង​ស្រឡាញ់គ្នា។ ប៉ុន្តែមិនយូរប៉ុន្មាន​ចំណងស្នេហ៍នេះ​ក៏ទន់ខ្សោយ រហូតឈាន​ដល់ផ្លូវបែក​តែម្ដងនៅឆ្នាំ​តែមួយ។

៦. Park Min Young និង អ្នកជំនួញ​មុខមាត់ធំ Kang Jong Hyun

ទំនាក់ទំនងស្នេហារបស់តារា​ស្រី​រូបនេះ​ ជាមួយនឹងថៅកែក្រុមហ៊ុន Bithum ត្រូវ​បាន​ទម្លាយកាល​ពីខែកញ្ញា ឆ្នាំ ២០២២ ប៉ុន្តែស្របពេល​ជាមួយគ្នា​នោះ​ក្រុមហ៊ុន​របស់នាង​ក៏បាន​​ចេញ​សេចក្ដី​ថ្លែងការណ៍ថា ពួកគេ​បែកគ្នា​យូរហើយ។

៧. Baekhyun (EXO) និង Taeyeon (Girls’ Generation)

រម្លឹកទៅកាលពី ឆ្នាំ ២០១៤ Dispatch បាន​ធ្វើឲ្យពិភព K-Pop កក្រើកចង់ផ្ទុះ​ ពេល​ប្រកាសពីទំនាក់ទំនងស្នេហា ព្រមជាមួយនឹងការបង្ហាញ​រូបភាព​ណាត់ជួបគ្នា​របស់ Baekhyun និង Taeyeon ពេល​ណាត់ជួបគ្នាពេលយប់។ ស្នេហាស្ថិតក្នុងសភាព​ស្រពិចស្រពិល រហូតមាន​​ការសង្ស័យថាជាឆាកល្ខោនដែល SM រៀបចំ​នេះក៏ត្រូវ​បាន​ បញ្ចប់ជា​ស្ថាពរនៅខែកញ្ញា ឆ្នាំ ២០១៥

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់