
- 2024-01-09 03:34:38
- ជីវិតតារា
គូស្នេហ៍តារាល្បីៗ ៥គូ ស្រឡាញ់គ្នារាប់ឆ្នាំ ទំនងជារៀបការក្នុងពេលឆាប់ៗនេះ
- 2024-01-09 03:34:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍តារាល្បីៗ ៥គូ ស្រឡាញ់គ្នារាប់ឆ្នាំ ទំនងជារៀបការក្នុងពេលឆាប់ៗនេះ
ចន្លោះមិនឃើញ
ក្នុងកម្មវិធីទូរទស្សន៍ Year-Round Plus របស់ទូរទស្សន៍ KBS ពួកគេបានជ្រើសរើសគូស្នេហ៍ ដែលស្រឡាញ់គ្នាជាប់បានយូរបំផុតចំនួន ៥គូ ប្រចាំពិភពសិល្បៈ ហើយបើតាមការសនិដ្ឋាន តារាទាំងនោះទំនងជានឹងរៀបការនៅឆ្នាំនេះ ឬឆ្នាំក្រោយ។
៥. Jung Ho Yeon និង Lee Dong Hwi
តួឯកស្រី Squid Game គឺ Jung Ho Yeon និងតារាសម្ដែង Lee Dong Hwi បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៥ ហើយថ្មីៗនេះត្រូវបានគេមើលឃើញថាឧស្សាហ៍ណាត់ជួបគ្នាទៅមើលកុនជាមួយគ្នាញឹកទៀត។
៤. Shin Min Ah និង Kim Woo Bin
តារាសម្ដែង Shin Min Ah និង Kim Woo Bin ក៏បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៥ ហើយបណ្ដើរគ្នាទៅចូលរួមមង្គលការមិរ្តភ័ក្តិគ្រប់ពេល។
៣. Lee Kwang Soo និង Lee Sun Bin
តារាសម្ដែង Lee Kwang Soo និងតារាសម្ដែង Lee Sun Bin បានចាប់ផ្តើមទាក់ទងគ្នាក្នុងឆ្នាំ ២០១៨ ហើយបញ្ជាក់ថាពួកគេនៅតែស្រលាញ់គ្នាខ្លាំងដដែល ជាមួយនឹងគម្រោងច្បាស់លាស់ក្នុងការរៀបចំអាពាហ៍ពិពាហ៍នាពេលអនាគតទៀតផង។
២. Lee Jung Jae និង Im Se Ryung
តារាសម្តែង Lee Jung Jae និង អ្នកស្នងមរតកក្រុមហ៊ុន Daesung គឺ Im Se Ryung បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៤។ ផ្អែកលើស្នេហាបែបចាស់ទុំ មានភាពច្បាស់លាស់នេះ ក៏មានការសន្និដ្ឋានថាអ្នកទាំងពីរ ក៏មិនចំណាយពេលជាសង្សារនឹងគ្នាយូរដែរ ដោយអាចនឹងជំនួសមកពាក្យថា ប្ដីប្រពន្ធឆាប់ៗ។
១. Jung Kyung Ho និង Sooyoung
Sooyoung (Girls' Generation) និងតារាសម្ដែង Jung Kyung Ho បានទាក់ទងស្រឡាញ់គ្នាយូរជាងគេ។ ពួកគេបានរក្សាភាពរឹងមាំនៃក្ដីស្នេហា តាំងពីឆ្នាំ ២០១៣។
អ្នកទាំងពីរត្រូវបានអ្នកគាំទ្រលើកសរសើរថាជាគូស្នេហ៍ដែលមានភាពចាស់ទុំ យល់ពីគ្នាបំផុត តែងផ្ដល់ពេលវេលាឲ្យគ្នា រក្សាភាពផ្អែមល្ហែមជានិច្ច ដោយមិនអួតអាងច្រើន។ ស្រឡាញ់គ្នាយូរបែបនេះ ក៏មានអ្នកលើកឡើងដែរថា ពួកគេអាចនឹងមានដំណឹងល្អឆាប់ៗ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB