• 2016-11-25 03:09:37
  • ជីវិតតារា

វី ជីវ័ន្ត មិន​ដាច់​ចិត្ត​កាត់​សក់

  • 2016-11-25 03:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វី ជីវ័ន្ត ​បាន​អះអាង​ថា​សក់​សំពោង​ធំ​នេះ​ហើយ ​ដែល​ជួយ​ឲ្យ​លោក​មាន​ប្រជាប្រិយ​ភាព​ និង​មាន​បណ្តា​ផលិតកម្ម​ផ្សេងៗ​ទាក់​ទង​លោក​ទៅ​សម្ដែង ដូច្នេះ​លោក​មិន​ដាច់​ចិត្ត​កាត់​វា​ចេញ​ឡើយ។

“រឿង​សក់​​ប្រហែល​មិន​អាច​កាត់​ទេ​អូន ព្រោះ​រាល់​ថ្ងៃ​នេះ​គេ​ស្គាល់​បង​ដោយសារ​សក់​សំពោង​ហ្នឹង​ឯង ណាមួយ​វា​ជា​ការ​សម្គាល់​ខ្លួន​បង​មួយ​ដែរ ទៅ​ណា​មក​ណា​ គេ​ឆាប់​ស្គាល់"។ ជីវ័ន្ត ថ្លែងក្នុង​ឱកាសខួបអាពាហ៍ពិពាហ៍ ឃឹត សំម៉ាលីសពេលថ្មីៗនេះ។

មិន​តែ​ប៉ុណ្ណោះ​តារា​សម្ដែង​ប្រុស​ខាង​លើ បាន​ឲ្យ​ដឹង​ថា​ សក់​សំពោង​ធំ​របស់​លោក​ ធ្វើ​ឲ្យ​ជន​បរទេស​ ច្រឡំ​ថា​​ជា​ជនជាតិ​អាហ្វ្រិក​ទៀត​៖ “ខ្ញុំ​ចាំ​បាន​ថា កាល​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស បងប្អូន​ជនជាតិ​បរទេស​ជា​ច្រើន​ ច្រឡំ​ថា​ខ្ញុំ​ជា​ជនជាតិ​អាហ្វ្រិក ចង់​ខ្ញុំ​និយាយ​ប្រាប់​ពួក​គាត់​យ៉ាង​ណា ក៏​មិន​សូវ​ជឿ​ដែរ"។

ចង់​ដឹង​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​សក់​សំពោង​ធំ​ របស់ វីជីវ័ន្ត បែប​ណា​ខ្លះ​ទស្សនា​វីដេអូខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់