• 2016-12-22 23:11:00
  • ភាពយន្ត

​ណែនាំ​គូ​ស្នេហ៍ពិសេស​ទី​១ ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"

  • 2016-12-22 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្លែក​អារម្មណ៍​ទៀត​ហើយ​នៅ​ដើម​ឆ្នាំ​ ២០១៧ ខាង​មុខ​នេះ​​រឿង​ស្នេហា​បែប​យុវវ័យ​ត្រៀម​អង្រួន​ចិត្ត​អ្នកទស្សនា​តាមរយៈ​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤" ដែល​និយាយ​ពី​ស្នេហា​របស់​យុវវ័យ​ ៤ គូ ពេល​នេះ​មក​ស្គាល់​គូ​ពិសេសទី​១​សិន។​

សុធា អុីណែស ដែល​ជា​អ្នក​និពន្ធ​ បាន​ឲ្យ​ដឹង​ថា រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤" គឺ​ជា​រឿង​ស្នេហា​រវាង​យុវវ័យ​ ៤​គូ ដែល​មាន​រស​ជាតិ​ផ្សេងៗ​គ្នា​ ដោយ​គូស្នេហ៍ទី១​គឺ តូនី និង នារតី សម្ដែង​ដោយ Cheky និង ប៊ីរីយ៉ា ពួក​គេ​បាន​​ស្រលាញ់​គ្នា ភ្ជាប់​ពាក្យ​​នឹង​គ្នា​ហើយ​ ចាស់​ទុំ​ដឹង​លឺ​ទាំង​សង​ខាង​ អ្នក​ទាំង​ពីរ​ ខិត​ខំ​ប្រឹង​ប្រែង​ រឹត​ចំណង​ស្នេហ៍​របស់​ខ្លួន​ យ៉ាង​ល្អ​ និង​​បើក​ជំនួញ​មួយ​ជាមួយ​គ្នា​ គឺ​បើក​​ស្នាក់​ការ​រក​គូ​ស្រ​ក។

អ្នក​និពន្ធ​វ័យ​ក្មេង​បន្ត​ទៀត​ថា បន្ទាប់​ពី អ្នក​ទាំង​ពីរ​ ចាប់​ផ្ដើម​ជីវិត​ជា​គូ​​ ដោយ​ទិញ​ផ្ទះ​ និង​រស់​នៅ​ជាមួយ​គ្នា​ហើយ​នោះ​​ ភ្លាមៗ​ស្រាប់​តែ​ សង្សារ​ចាស់​ របស់ ​តូនី​ យក​កូន​ តូច​មួយ​មក​អោយ ​តូនី​ មើល​ថែ​សំអាង​ថា​ នេះ​ជា​កូន​របស់ ​តូនី ដែល​អោយ​នាង​រំលូត​ចេញ ​កាល​ពី​នៅ​ទាក់​ទង​គ្នា មិន​ត្រឹម​ប៉ុណ្ណឹង​នោះ​ទេ រឿង​រ៉ាវ​របស់​គូស្នេហ៍​ទី​១​នេះ​នៅ​មាន​ជា​ច្រើន​ទៀត ដែល​រង់ចាំ​ឲ្យ​បងប្អូន​ធ្វើការ​តាមដាន​ទាំង​អស់​គ្នា។

Cheky ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​រឿង​​ខ្នាត​ធំ "គ្រាប់​ពេជ្រ" “អត់​​ខ្វល់​សំខាន់​អូន​ស្អាត" និង​ វីដេអូ​ភាគ​ទូរទស្សន៍ "ស្នេហ៍​៩" ជា​ដើម។ ចំណែក​ឯ​ ប៊ីរីយា ធ្លាប់​បាន​បង្ហាញ​មុខ​ក្នុង​រឿង​ "អាប​ពាក់​មួក​សុវត្ថិភាព​" និង​ វីដេអូ​ភាគ​ទូរទស្សន៍ "ស្នេហ៍​៩" ជាដើម។​​

កុំ​ភ្លេច​តាម​ដាន​រឿង​រ៉ាវ​របស់​គូស្នេហ៍​៣​គូរ​ទៀត​ និង​​រង់​ចាំ​ទស្សនា​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤" ទាំង​អស់​គ្នា​នៅ​ដើម​ឆ្នាំ​ក្រោយ​ណា៕​

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទពេញនិយម