• 2016-09-07 15:59:42
  • ព័ត៌មាន
Songkites Season of Love ១អាល់ប៊ុមដាក់​ជា​ចម្រៀង​ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤" Songkites Season of Love ១អាល់ប៊ុមដាក់​ជា​ចម្រៀង​ក្នុង​រឿង "ស្នេហ៍​ស្វ...
  • 2016-09-07 15:59:42
  • ព័ត៌មាន

ផលិតករ​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤" លោក Deep បាន​អះអាង​មក​កាន់ Sabay ថា​ បទ​ចម្រៀង​ទាំង​១០​បទ​នៅ​ក្នុង​គម្រោង Songkites Season of Love នឹង​ត្រូវ​ដាក់​ជា​ចម្រៀង​ក្នុង​សាច់​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"។     លោក Deep ផលិតករ​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤"   លោក Deep ដែល​ជា​ផលិតករ​បាន​លើក​ឡើង​ថា​ សម្រាប់​អាល់ប៊ុម Songkites Season of Love នេះ​ នឹង​ត្រូវ​យក​មក​ដាក់​ជា​ចម្រៀង​ក្នុង​សាច់រឿង "ស្នេហ៍​ស្វ័យ​គុណ​៤" ពី​ព្រោះ​ថា​សាច់​រឿង​ គឺ​និយាយ​ពី​សេចក្ដី​ស្រលាញ់​ ហើយ​បទ​ចម្រៀង​នៅ​ក្នុង​អាល់ប៊ុម​មួយ​នេះ​ ក៏​និយាយ​ពី​សេចក្ដី​ស្រលាញ់​ដូច​គ្នា​ដែរ ហើយ​កាល​​ដែល​លោក​សម្រេច​ចិត្ត​សហការ​ជាមួយ Songkites ដោយ​សារ​លោក​និង Songkites ធ្លាប់​ធ្វើ​ការ​រួម​គ្នា​ម្ដង​រួច​មក​ហើយ​ ហើយ​ក៏​បាន​ឃើញ​ពី​សក្ដានុពល​របស់​ពួក​គេ។     ចម្រៀង​ទាំង ១០បទ​ក្នុង​គម្រោង Songkites Season of Love មាន​នៅ​ក្នុង Smart Music App   "យើង​ធ្លាប់​ធ្វើ​ការ​ជាមួយ​ Songkites ក្នុង​គម្រោង​មួយ​របស់ BBC ដូច្នេះ​ហើយ​ទើប​លើក​នេះ​ ខ្ញុំ​សម្រេច​ចិត្ត​យក Songkites ដដែល​និង​ដើម្បី​បង្កើត​ឱកាស​ដល់​អ្នក​មាន​ទេព​កោសល្យ​ជំនាន់ៗ​ក្រោយៗ​ទៀត​បាន​បញ្ចេញ​ស្នាដៃ​ក្នុង​ការ​សរសេរ​ចម្រៀង​ផង​ដែរ​"៕   ទៅ​ស្ដាប់​ការ​បក​ស្រាយ​លម្អិត​របស់​ផលិតករ​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"៖     អត្ថបទ៖ SAMEDY​​​​​ ​​

  • 2016-08-18 17:25:26
  • ភាពយន្ត
អ្នក​ដឹក​នាំ​រឿង និង Cheky និយាយ​អ្វី​ខ្លះ​ពី​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"? អ្នក​ដឹក​នាំ​រឿង និង Cheky និយាយ​អ្វី​ខ្លះ​ពី​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"...
  • 2016-08-18 17:25:26
  • ភាពយន្ត

រឿង "ស្នេហ៍​ស្វ័យគុណ​៤" កំពុង​បន្ត​ដំណើរ​ការ​ថត​ជា​រៀងរាល់​ថ្ងៃ​ក្រោម​ការ​ដឹក​នាំ​របស់​កញ្ញា សុទ្ធា អ៊ីណេស ដែល​ជា​ម្ចាស់​ពាន​រង្វាន់​ភាពយន្ត​ខ្នាត​ខ្លី​នៅ​អាស៊ី​កាល​ពី​ឆ្នាំ​ទៅ។   ក្នុង​ចំណោម​គូ​ស្នេហ៍​ទាំង​៤​គូ​ក្នុង​រឿង​នេះ គូ​របស់ Cheky និង ប៊ីរីយា ត្រូវ​បាន​ចាប់​ផ្ដើម​ថត​មុន​គេ។ ហើយ​ក្នុង​នោះ​ប្លង់​នីមួយៗ​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​បំផុត​ពី​ក្រុម​ការងារ ដើម្បី​ធានា​បាន​នូវ​គុណភាព ជួន​កាល​ត្រូវ​ថត​ជា​ច្រើន​ដង​ច្រើន​សារ តាម​ការ​ចង់​បាន​របស់​អ្នក​ដឹក​នាំ​រឿង៕  

  • 2016-08-01 22:21:58
  • ភាពយន្ត
រឿង “ស្នេហ៍​ស្វ័យគុណ៤" ផ្ដើម​ចេញ​ថត​ហើយ រឿង “ស្នេហ៍​ស្វ័យគុណ៤" ផ្ដើម​ចេញ​ថត​ហើយ
  • 2016-08-01 22:21:58
  • ភាពយន្ត

រឿង "ស្នេហ៍​ស្វ័យគុណ​៤" បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ធ្វើ​ពិធី​ក្រុង​ពាលី​កាល​ពី​ម្សិល​មិញ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ជា​ច្រើន​រូប​។     បើ​តាម​កញ្ញា ​សុទ្ធា អ៊ីណេស អ្នក​ដឹកនាំ​រឿង​នេះ បាន​និយាយ​ថា "ស្នេហ៍​ស្វ័យគុណ៤" មាន​​គម្រោង​ថត​រយៈ​ពេល​ជិត​១​ខែ​នៅ​ទីតាំង​មួយ​ចំនួន​ដូច​ជា​រាជធានី​ភ្នំពេញ ខេត្ត​កំពត និង​ខេត្ត​កែប​ជា​ដើម។ ប៉ុន្តែ​ចន្លោះ​ពេល​ថត​នោះ​អាច​មាន​ការ​សម្រាក​ខ្លះ​ដែរ អាស្រ័យ​តាម​សភាព​ជាក់​ស្ដែង​របស់​អ្នក​ដឹក​នាំ និង​តួ​សម្ដែង​ទាំង​អស់។ បើ​តាម​ប្រភព​ដដែល​បញ្ជាក់​ថា "ស្នេហ៍ស្វ័យគុណ៤" ជាប្រភេទ​រឿង​ដុំដែល​ត្រូវ​ផលិត​ឡើង​យ៉ាង​សម្រិតសម្រាំង ហើយ​ក្នុង​នោះ​ក៏​មាន​តារា​ជា​ច្រើន​ចូលរួម​សម្ដែង​ផង​ដែរ​ក្នុង​នាម​ជា​គូ្​ស្នេហ៍​នឹង​គ្នា​ដូច​ជា​លោក Cheky គូ​ជាមួយ ប៊ីរីយ៉ា, មាន សូនីតា ជាមួយ​តារា​ចម្រៀង Sem និង ជា រតនា ជាមួយ​ ចាន់ ស្រីរ័ត្ន ជា​ដើម។   ចង់​ដឹង​ថា តើ​រឿង "ស្នេហ៍​ស្វ័យគុណ៤" មាន​ទិដ្ឋភាព​ក្រៅ​ឆាក​យ៉ាង​ណា​នោះ Sabay នឹង​ទៅ​ផ្ដិត​យក​ដោយ​ផ្ទាល់​ឆាប់ៗ​នេះ៕       អត្ថបទ៖ សំ ជំនាញ រូបថត៖ ស្ទូឌីយូ៤

  • 2016-07-28 20:47:57
  • ភាពយន្ត
រឿង "ស្នេហ៍​ស្វ័យគុណ​៤" វីដេអូ​ភាគ​និយាយ​ពី​ស្នេហា​ត្រៀម​ថត រឿង "ស្នេហ៍​ស្វ័យគុណ​៤" វីដេអូ​ភាគ​និយាយ​ពី​ស្នេហា​ត្រៀម​ថត
  • 2016-07-28 20:47:57
  • ភាពយន្ត

វីដេអូ​ភាគ​បង្ហាញ​ពី​អត្ថន័យ​ស្នេហា​​គ្រប់​រសជាតិ​របស់​យុវវ័យ​រឿង "ស្នេហ៍​ស្វ័យគុណ​៤" ចាប់​ដំណើរ​ការ​ថត​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ​ហើយ ក្រោម​ការ​ដឹក​នាំ​របស់​កញ្ញា សុទ្ធា អ៊ីណេស។   កញ្ញា សុទ្ធា អ៊ីណេស អ្នកដឹកនាំរឿង  និង​ជំនួយការដឹកនាំរឿង​កញ្ញា ហាក់ ស្រីនិត ជំនួយ​ការ​ទី២​ផ្នែក​ដឹកនាំ​រឿង​កញ្ញា ហាក់ ស្រីនិត បាន​និយាយ​ថា វីដេអូ​ភាគ​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត ដោយ​បាន​ជ្រើស​យក​តារា​ជា​ច្រើន​ចូលរួម​សម្ដែង​ដូច​ជា មាន សូនីតា, ប៊ីរីយ៉ា Cheky និង​តួ​មួយ​ចំនួន​ទៀត ដែល​ភាគ​ច្រើន​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​រឿង "ឡូយ​៩" កន្លង​ទៅ។   “ខ្ញុំ​គិត​ថា តួ​សម្ដែង​បាន​ល្អ​ស្រាប់​តាម​រយៈ​រឿង "ស្នេហ៍​៩" ពី​មុន អញ្ចឹង​មក​ដល់​រឿង​នេះ​ជឿជាក់​ថា នៅ​តែ​ល្អ ឬ​អាច​ល្អ​ជាង​មុន​ទៀត"។ ហាក់ ស្រីនិត ថ្លែង​មក​កាន់ Sabay។   តាម​រយៈ​សមត្ថភាព​ដឹក​នាំ​រឿង​របស់ ​សុទ្ធា អ៊ីណេស និង​ទេពកោសល្យ​របស់​តួ​សម្ដែង​នីមួយៗ​ផង​នោះ កញ្ញា​ជឿជាក់​ថា វីដេអូ​ទូរទស្សន៍​​មួយ​នេះ​មាន​គុណភាព ហើយ​ទទួល​បាន​ការ​គាំទ្រ​ដូច​រឿង "ស្នេហ៍​៩" មិន​ខាន។ "ស្នេហ៍​ស្វ័យគុណ​៤" ជា​ប្រភេទ​វីដេអូ​ភាគ​ពន្យល់​ពី​អត្ថន័យ​ស្នេហា​ស៊ី​ជម្រៅ​បាញ់​ចំ​បេះដូង​ស្រទាប់​មហាជន។   ប្រភព​ដដែល​បញ្ជាក់​ថា រឿង​នេះ​បាន​ឆ្លងកាត់​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ ដើម្បី​ត្រួត​ពិនិត្យ​ខ្លឹម​សារ​យ៉ាង​ត្រឹមត្រូវ មុន​ពេល​ដំណើរការ​ថត៕   អត្ថបទ៖ សំ ជំនាញ

  • 2016-09-07 15:59:42
  • ព័ត៌មាន
Songkites Season of Love ១អាល់ប៊ុមដាក់​ជា​ចម្រៀង​ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"

ផលិតករ​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤" លោក Deep បាន​អះអាង​មក​កាន់ Sabay ថា​ បទ​ចម្រៀង​ទាំង​១០​បទ​នៅ​ក្នុង​គម្រោង Songkites Season of Love នឹង​ត្រូវ​ដាក់​ជា​ចម្រៀង​ក្នុង​សាច់​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"។     លោក Deep ផលិតករ​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤"   លោក Deep ដែល​ជា​ផលិតករ​បាន​លើក​ឡើង​ថា​ សម្រាប់​អាល់ប៊ុម Songkites Season of Love នេះ​ នឹង​ត្រូវ​យក​មក​ដាក់​ជា​ចម្រៀង​ក្នុង​សាច់រឿង "ស្នេហ៍​ស្វ័យ​គុណ​៤" ពី​ព្រោះ​ថា​សាច់​រឿង​ គឺ​និយាយ​ពី​សេចក្ដី​ស្រលាញ់​ ហើយ​បទ​ចម្រៀង​នៅ​ក្នុង​អាល់ប៊ុម​មួយ​នេះ​ ក៏​និយាយ​ពី​សេចក្ដី​ស្រលាញ់​ដូច​គ្នា​ដែរ ហើយ​កាល​​ដែល​លោក​សម្រេច​ចិត្ត​សហការ​ជាមួយ Songkites ដោយ​សារ​លោក​និង Songkites ធ្លាប់​ធ្វើ​ការ​រួម​គ្នា​ម្ដង​រួច​មក​ហើយ​ ហើយ​ក៏​បាន​ឃើញ​ពី​សក្ដានុពល​របស់​ពួក​គេ។     ចម្រៀង​ទាំង ១០បទ​ក្នុង​គម្រោង Songkites Season of Love មាន​នៅ​ក្នុង Smart Music App   "យើង​ធ្លាប់​ធ្វើ​ការ​ជាមួយ​ Songkites ក្នុង​គម្រោង​មួយ​របស់ BBC ដូច្នេះ​ហើយ​ទើប​លើក​នេះ​ ខ្ញុំ​សម្រេច​ចិត្ត​យក Songkites ដដែល​និង​ដើម្បី​បង្កើត​ឱកាស​ដល់​អ្នក​មាន​ទេព​កោសល្យ​ជំនាន់ៗ​ក្រោយៗ​ទៀត​បាន​បញ្ចេញ​ស្នាដៃ​ក្នុង​ការ​សរសេរ​ចម្រៀង​ផង​ដែរ​"៕   ទៅ​ស្ដាប់​ការ​បក​ស្រាយ​លម្អិត​របស់​ផលិតករ​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"៖     អត្ថបទ៖ SAMEDY​​​​​ ​​

  • 2016-08-18 17:25:26
  • ភាពយន្ត
អ្នក​ដឹក​នាំ​រឿង និង Cheky និយាយ​អ្វី​ខ្លះ​ពី​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"?