- 2017-01-09 02:35:15
- ភាពយន្ត
ណែនាំគូស្នេហ៍ពិសេសចុងក្រោយក្នុងរឿង "ស្នេហ៍ស្វ័យគុណ៤"
- 2017-01-09 02:35:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណែនាំគូស្នេហ៍ពិសេសចុងក្រោយក្នុងរឿង "ស្នេហ៍ស្វ័យគុណ៤"
ចន្លោះមិនឃើញ
កាលពីសប្ដាហ៍មុនៗ Sabay បានណែនាំគូស្នេហ៍ ៣ គូរួចមកហើយក្នុងរឿង "ស្នេហ៍ស្វ័យគុណ៤" សម្រាប់ដើមសប្ដាហ៍នេះវិញ Sabay នឹងបង្ហាញគូស្នេហ៍ពិសេសចុងក្រោយក្នុងរឿងនេះតែម្ដង។
សុធា អុីណែស ជាអ្នកនិពន្ធបានលើកឡើងថា គូស្នេហ៍ទី៤នេះ ជាគូស្នេហ៍ ស្រីស្រលាញ់ស្រីគឺ រ័ត្ន និង ល័ក្ខ ដែលសម្ដែងដោយតារាចម្រៀង សេម រ៉ក់ឃ័រ និង សុក សុកន្និដ្ឋា ដោយអ្នកទាំងពីរ ជួបគ្នានៅពេលទៅរកគូស្រករនៅក្រុមហ៊ុនរកគូស្រកររបស់ តូនី និង នារតី ដែលជាគូស្នេហ៍ពិសេសទី១។ អ្នកនិពន្ធខាងលើបន្តថា រ័ត្ន និង ល័ក្ខ អ្នកទាំងពីរចង់រៀបការជាមួយគ្នាខ្លាំងណាស់ តើអាចទៅរួចទេស្នេហារវាងមនុស្សស្រីនិងមនុស្សស្រី?
តួស្រី សុក សុកន្និដ្ឋា បានលើកឡើងថារូបគេពិតជាភ្ញាក់ផ្អើលនិងរំភើបនៅពេលដែលបានសម្ដែងជាតួអង្គនេះ ព្រោះនាងបានចូលរួមចំណែកមួយក្នុងការលើកទឹកចិត្តនិងលើកកម្ពស់ដល់អ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជាទាំងអស់ ដើម្បីកុំឲ្យពួកគេមានអារម្មណ៍ថាឯកា។ កញ្ញាបន្ថែមថា "មុននឹងចាប់ផ្ដើមសម្ដែងខ្ញុំបានទៅសួរបទពិសោធន៍ពីមិត្តភ័ក្ដិដែលគាត់ស្រលាញ់ភេទដូចគ្នាជាច្រើន រហូតដល់យល់ថាអារម្មណ៍ស្រលាញ់ភេទដូចគ្នាក្នុងរឿងនេះគឺពិសេស"៕
កុំភ្លេចតាមដានរឿងរ៉ាវរបស់គូស្នេហ៍ទាំង៤គូ ក្នុងរឿង "ស្នេហ៍ស្វ័យគុណ៤" ទាំងអស់គ្នានៅថ្ងៃទី ១៩ មករាទាំងអស់គ្នាណា៕
ខ្លះៗពីគូស្នេហ៍ពិសេសចុងក្រោយ៖