- 2017-01-12 03:24:20
- ភាពយន្ត
ចំណុច១សឹងតែទ្រាំលែងចង់បាន ពី មាន សូនីតា និង ឌុច លីដា ក្នុងរឿង "ស្នេហ៍ស្វ័យគុណ៤"
- 2017-01-12 03:24:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុច១សឹងតែទ្រាំលែងចង់បាន ពី មាន សូនីតា និង ឌុច លីដា ក្នុងរឿង "ស្នេហ៍ស្វ័យគុណ៤"
ចន្លោះមិនឃើញ
ភាពយន្តរឿង"ស្នេហ៍ស្វ័យគុណ៤" ដាក់សម្ពោធជាផ្លូវការហើយ កាលពីល្ងាចមិញនៅរោងភាពយន្ត Major Cineplex by Cellcard មាន សូនីតា និង ឌុច លីដា តែជាតួឯកស្រីបានលើកពីចំណុចលំបាករៀងៗខ្លួន ពីការថតនៃភាពយន្តនេះ។
មាន សូនីតា បានលើកឡើងថា ភាពយន្តរឿង "ស្នេហ៍ស្វ័យគុណ៤" គឺជារស់ជាតិថ្មីប្លែកមួយទៀត បើធៀបទៅនឹងភាពយន្តដែលខ្លួនធ្លាប់ថតកន្លងមក។ ក្នុងភាពយន្តខ្លួនមានប្លង់ថតច្រើនថ្ងៃ ត្បិតអីនាងគឺជាតួឯកជាមួយ លោក សេម។ រឿង"ស្នេហ៍ស្វ័យគុណ៤" មិនមែនមានតួឯកតែ១គូទេ ពោលគឺមានតួឯករហូតដល់ទៅ៤គូ ឯណោះ ព្រោះសាច់រឿងមួយនេះនិយាយពីអត្ថន័យនៃស្នេហា នៃគូស្នេហ៍ផ្សេងគ្នា។
រាជិនីក្រមាខ្មែររូបនេះ បានលើកពីចំណុចលំបាកជាងគេក្នុងការថតភាពយន្តនេះ ដែលធ្វើនាងមិនអាចបំភ្លេចបាន។ ចំណុចនោះគឺនៅត្រង់ប្លង់មួយនៃខេត្ត ព្រះសីហនុ ដោយទាំងតារាសម្ដែងក៏ដូចជាក្រុមការងារលំបាកខ្លាំង ព្រោះត្រូវបាញ់ទឹក ហើយក្រុមការងារត្រូវនៅក្នុងទឹក ទទឹកអស់ទាំងតារាសម្ដែងក៏ដូចជាក្រុមបច្ចេកទេស។
ចំណែក កញ្ញា ឌុច លីដា វិញបានលើកនូវចំណុចលំបាក១ផងដែរ នៃការថតភាពយន្តខាងលើ ចំណុចនោះ គឺនៅត្រង់ នាងតែងខ្លួនជា អប្សរា ហើយត្រូវរាំ។ នាងថា អត់ដែលស្លៀកពាក់អប្សរាឡើយ ហើយរាំក៏មិនចេះដែរ ដូចនេះគឺជារឿងពិបាកសម្រាប់នាង អ្វីដែលពិសេសនោះពិបាកទ្រាំ ត្រង់មកុដ វាធ្ងន់ ខ្លាំងណាស់។
មាន សូនីតា ក៏ដូចជា ឌុច លីដា សង្ឃឹមថា ភាពយន្តរឿង "ស្នេហ៍ស្វ័យគុណ៤" នឹងទទួលបានគាំទ្រច្រើនពីទស្សនិកជននៅដើមឆ្នាំ២០១៧នេះ ព្រោះខ្លឹមសារនៃសាច់រឿងគឺមានភាពទាក់ទាញ ទាំងតារាសម្ដែង ក៏ដូចជាក្រុមផលិតសុទ្ធតែជា អ្នកដែលមានបទពិសោធន៍ខ្ពស់។
រឿង "ស្នេហ៍ស្វ័យគុណ៤" អ្នកនិពន្ធ សុធា អ៊ីណែស ផលិតឡើងដោយក្រុមការងារ Studio4។ ភាពយន្តមួយនេះនឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះ នៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅក្នុងប្រទេសកម្ពុជា៕