• 2016-12-28 03:22:25
  • ភាពយន្ត

តោះ​មក​ស្គាល់​គូ​ស្នេហ៍ពិសេស​ទី​២​ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤​" ទាំង​អស់​គ្នា!

  • 2016-12-28 03:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន Sabay ​បាន​បង្ហាញ​គូ​ស្នេហ៍​ទី​១ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤​" ​រួចមក​ហើយ។ ដោយឡែកថ្ងៃ​នេះក្រុមការងារ​ នឹង​នាំ​អារម្មណ៍​​ប្រិយមិត្ត​ក៏​ដូចជា​អ្នក​គាំទ្រ​ទាំង​អស់​ទៅ​ស្គាល់​គូ​ស្នេហ៍​ពិសេស​ទី​២ វិញ​ម្ដង។​​​

សុធា អុីណែស ដែល​ជា​អ្នក​និពន្ធ​ បាន​ឲ្យ​ដឹង​ថា​គូ​ស្នេហ៍​​ពិសេស​ទី​២​នេះ​​គឺ​សេម និង មាន សូនីតា ដោយ​ សេម គឺជា​ជាង​ថត​រូប ​គេ​បាន​បើក​ស្ទូឌីយោ​ផ្ទាល់​ខ្លួន​មួយ​ និង​មាន​ជំនួយការម្នាក់​​ផង​ដែរ។ សេម និង នីតា គឺ​ជា​គូ​ស្នេហ៍​ដែល​មិន​ប្រកាន់​វណ្ណៈ​គ្នា​ នីតា ជា កូន​អ្នក​មាន​មួយ​រូប តែ​នាង​​បាន​បន្ទាប​ខ្លួន​មក​ស្រលាញ់​ សេម​ ដែល​ជាង​ថត​រូប​ធម្មតា​ៗ​​ម្នាក់​ និង ជាពិសេស​ទោះ​បីជា សេម​ មាន​ប្រវត្តិ​ជា​អតីត​ក្មេង​ខាត់​ស្បែក​ជើង​តាម​ផ្លូវ​​​​​ក៏​ដោយ។

សុធា អុីណែស ​អ្នក​និពន្ធ "ស្នេហ៍​ស្វ័យ​គុណ​៤​"

អ្នក​និពន្ធ​​បន្ត​ទៀត​ថា ចាប់​តាំង​ពី​ នីតា​ ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ មួយ​មក ស្នេហា​អ្នក​ទាំង​ពីរ​ មាន​រនាំង​កាន់​តែ​ក្រាស់ ព្រោះនាងមិន​អាច​បង្ហាញ​រឿង​ពិត​ដែល​នាង​មាន​សង្សារ​ហើយ​នោះ​ទេ។ ពេល​វេលា និង កុងត្រា​ដ៏​តឹង​រឹង​របស់​ក្រុមហ៊ុន​ ធ្វើ​អោយ​អ្នក​ទាំង​ពីរ​ មិន​អាច​ជួប​គ្នា​ញឹក​ញាប់​បាន។ សុធា អុីណែស បន្ថែម​ថា​ក្នុង​នោះ​ដែរ​ ក៏​មាន​វត្តមានអតីត​សង្សារ នីតា ចូល​មក​រំខាន​ផង​ដែរ​។

ចំណែក​ មាន សូនីតា វិញ​បាន​លើក​ឡើង​ថា​នាង និង សេម សម្ដែង​មាន​ភាព​សង់​តង់​គ្នា​ច្រើន​ព្រោះ​ធ្លាប់​បាន​សហការ​គ្នា​ច្រើន​ក្នុង​រឿង "ស្នេហ៍​៩"។

​កុំ​ភ្លេច​តាម​ដាន​រឿង​រ៉ាវ​របស់​គូស្នេហ៍​៣​គូរ​ទៀត​ និង​​រង់​ចាំ​ទស្សនា​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤" ទាំង​អស់​គ្នា​នៅ​ដើម​ឆ្នាំ​ក្រោយ​ណា៕​

ទស្សនា​ការ​បក​ស្រាយ​បន្ថែម​ពី មាន សូនីតា៖

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទពេញនិយម