- 2017-01-11 02:42:49
- ជីវិតតារា
Ruby Lin សម្រាលកូនដំបូងបានប៉ុន្មានថ្ងៃមុន គ្រោងយកកូនទី២
- 2017-01-11 02:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ruby Lin សម្រាលកូនដំបូងបានប៉ុន្មានថ្ងៃមុន គ្រោងយកកូនទី២
ចន្លោះមិនឃើញ
តារាសម្ដែងតៃវ៉ាន់ Ruby Lin (ចៀវៃ) បានសម្រាលកូនស្រីដំបូងជាមួយស្វាមី Wallace Huo ហើយកាលពីថ្ងៃទី ៦ ខែ មករា ឆ្នាំ២០១៧។ ពេលនេះសុខភាពស្ថិតក្នុងភាពល្អប្រសើរ ហើយនាងបង្ហើបថា ចង់បានកូនទី២ទៀត។ យោងតាមសារព័ត៌មានតៃវ៉ាន់។
តាមប្រភពបន្តថា តារាស្រីវ័យ៤០ឆ្នាំអាចចុះពីលើគ្រែដើរបានដើរ ក្រោយសម្រាលបាន២ថ្ងៃ។ យ៉ាងណាក្ដីគិតមកដល់ពេលនេះ គូស្នេហ៍តារាទាំងពីរមិនព្រមបង្ហាញមុខកូនស្រីឲ្យសាធារណៈជនឃើញនៅឡើយទេ។ គ្រាន់តែបង្ហើយថា កូននោះកាត់ទៅរកពួកគេទាំងពីរ។
Ruby Lin កំពុងស្វែងរកអ្នកមើលក្មេង ដើម្បីជួយអំឡុងពេលសម្រាលមួយខែនេះ។ តួស្រីក្នុងរឿង "ព្រះនាង យេយេ" នឹងមានគម្រោងចូលសិល្បៈវិញ ក្រោយសុខភាពល្អប្រសើរឡើងវិញ។ ប្រភពបានបញ្ជាក់ទៀតថា ប្ដីប្រពន្ធទាំងពីរចាប់អារម្មណ៍យកកូនទី២៕