
- សុក្រ, 16 មិថុនា 2017 00:21
- ស្ទីលតារា
ឡូយណាស់! Apartment របស់តារាជួរមុខកូរ៉េពិតជាស៊ីវិល័យអស្ចារ្យ
- សុក្រ, 16 មិថុនា 2017 00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយណាស់! Apartment របស់តារាជួរមុខកូរ៉េពិតជាស៊ីវិល័យអស្ចារ្យ
ចន្លោះមិនឃើញ
អគារស្នាក់នៅដ៏ស៊ីវិល័យ (Apartment) ស្ថិតក្នុងទីក្រុងសេអ៊ូល ដែលមានឈ្មោះថា “Hanwha Galleria Foret” ត្រូវបានស្គាល់ថា ជាផ្ទះស្នាក់នៅរបស់កំពូលតារាល្បីៗមួយចំនួនប្រចាំប្រទេសកូរ៉េ។
អគារ “Hanwha Galleria Foret” ដែលស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល ជាប់នឹងឧទ្យាន Seoul Forest នេះមានកម្ពស់រហូតទៅដល់ ៤៥ជាន់។ តារាល្បីៗជាច្រើនដែលរស់នៅ Apartment នោះរួមមាន៖ តារាចម្រៀង G-Dragon, តារាសម្ដែង Kim Soo Hyun, អគ្គនាយកផលិតកម្ម SM លោក Lee Soo Man ហើយសូម្បី តារាសម្ដែងស្រីដ៏ល្បី Han Ye Seul ក៏រស់នៅទីនោះដែរ។
លក្ខណៈពិសេសរបស់ Apartment ដ៏ប្រណីតដែលមានការច្នៃម៉ូដពីស្ថាបត្យករជនជាតិបារាំងនេះ គឺអ្នករស់នៅគយគន់ទេសភាពដ៏ស្រស់ស្អាតរបស់ទន្លេ Han, អគារ Namsan (Namsan Tower) និងអគារថ្មីទើបសាងសង់ Lotte World Tower ជាដើម។ ជាក់ស្ដែងវា បែងចែកជា ២អគារ ហើយមានរហូតទៅដល់ ២៣០ផ្ទះ (Units) ដែលក្នុង យូនីតមានតម្លៃយ៉ាងតិច ១លានដុល្លារ ហើយជាគេហដ្ឋានដ៏សក្ដិសមបំផុតសម្រាប់តារាល្បីៗរស់នៅ៕
ចុចអាន៖