- 2017-07-08 04:11:02
- ភាពយន្ត
ថតរឿងភាគនិងរឿងខ្នាតធំ បញ្ញាសិទ្ធ ស៊ីថ្លៃខុសគ្នាពាក់កណ្តាល
- 2017-07-08 04:11:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថតរឿងភាគនិងរឿងខ្នាតធំ បញ្ញាសិទ្ធ ស៊ីថ្លៃខុសគ្នាពាក់កណ្តាល
ចន្លោះមិនឃើញ
ក្នុងកម្មវិធីសម្ពោធក្លឹប EMPIRE កាលពីយប់មិញនេះលោក បញ្ញាសិទ្ធ បានប្រាប់ Sabay ថា ខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំលោកទទួលបានតម្លៃខ្លួនខុសគ្នាពាក់កណ្ដាល។
តារាចម្រៀង និងសម្ដែងមកពីខេត្តបាត់ដំបងប្រាប់ថា នៅក្នុងខ្សែភាពយន្តភាគក្នុង១រឿងលោកទទួលបានតម្លៃខ្លួនចាប់ពី៣ ០០០ ពាន់ដុល្លារឡើងទៅ ចំណែកឯរឿងខ្នាតធំវិញទទួលបានចាប់ពី ១ ៥០០ ដុល្លារ។ តម្លៃខ្លួននេះជាតម្លៃខ្លួនទូទៅមិនគិតពីការសម្ដែងជាតួរង ឬ តួឯកនោះទេ។
“ចាប់តាំងពីចូលសិល្បៈមកខ្ញុំមិនធ្លាប់សម្ដែងជាតួឯក តែថ្មីៗនេះមានផលិតកម្មមួយ បានទាក់ទងឲ្យខ្ញុំសម្ដែងជាតួឯកចំណែកតម្លៃខ្លួន ៣ ពាន់ដុល្លារដដែលអត់បានឡើងនោះទេបង សម្រាប់ខ្ញុំតំណែងតួឯក និងរងតម្លៃស្មើគ្នា"។ បញ្ញាសិទ្ធ បន្ថែម។
ក្នុងថ្ងៃសម្ពោធក្លឹប EMPIRE នេះដែរ អ្នកនាង ដាណា ដែលជាថៅកែក្លឹបបានលើកឡើងថា ក្លឹប EMPIRE នេះចាយដើមទុនអស់ជាង១ លានដុល្លារអាមេរិក។ មានការអញ្ជើញ DJ មកពីក្រៅប្រទេសមកចូលរួមដូចជាថៃ វៀតណាម ម៉ាឡេស៊ី រួមទាំងតារាចម្រៀងល្បីៗក្នុងស្រុកមួយចំនួនដើម្បីផ្តល់ការកម្សាន្តសប្បាយ៕