• 2017-10-13 08:00:45
  • ស្ទីលតារា

​ចង់​ឡើង​គីឡូ​​តាម​ក្ដី​ប្រាថ្នា​ សុវត្ថិឌី ធារិកា ខំ​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​

  • 2017-10-13 08:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ទម្ងន់​មិន​សម​​តាម​ក្ដី​ប្រាថ្នា​បាន​ធ្វើ​ឲ្យ​នាង​តូច សុវត្ថិឌី ធារិកា ខិត​ខំ​ស្វះ​​ស្វែង​ញ៉ាំ​អាហារ​មិន​សូវ​ទំនេរ​មាត់​ប៉ុន្មាន​ឡើយ​។

សុវត្ថិឌី ធារិកា បាន​ប្រាប់​ Sabay ថា ពេល​នេះ​ខ្លួន​មិន​ទាន់​ហ៊ាន​ទៅ​ថ្លឹង​​ទម្ងន់​ទៀត​ទេ​ ព្រោះ​ធ្លាប់​ឡើង​លើ​ជញ្ជីង​លើក​មុន​​នាង​មាន​ទម្ងន់​ត្រឹម​តែ​ ៣៩ គីឡូ​ក្រាម​​តែ​ប៉ុណ្ណោះ គឺ​ជា​គីឡូ​មួយ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​​ទាល់​តែ​សោះ​ ព្រោះ​គិត​​ថា​រាង​រ៉ូវ​​នៅ​ស្វែល​ខ្លាំង​ពេក​។ ដូច្នេះ​ក្នុង​មួយ​ថ្ងៃ​​​យ៉ាង​ហោច​ណាស់​នាង​ត្រូវ​​ទទួល​ទាន​បាយ​៣ ដង​ និង​ចំណី​ចំណុក​ខាង​ក្រៅ​បន្ថែម​ទៀត​។

អតីត​បេក្ខនារី​ Cambodian Idol រដូវ​កាល​ទី​១​រូប​នេះ​បាន​រៀប​រាប់​ថា​៖​“ ខ្ញុំ​ចង់​បាន​គី​ឡូ​ ៤៥ បង​ ព្រោះ​គីឡូ​ ៤៥ ហ្នឹង​ខ្ញុំ​គិត​ថា​ប៉ុណ្ណឹង​សម​ល្មម​​មិន​ធាត់​មិន​ស្គម​ សម​ជាមួយ​កម្ពស់​ខ្ញុំ​ ១ ម៉ែត្រ ៦៤ សង់​ទី​ម៉ែត្រ​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ខំ​ប្រឹង​ញាំ​បាយ​ និង​អាហារ​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន​"។

ទោះ​បី​ជា​ក្នុង​ពេល​នេះ​​នាង​តូច សុវត្ថិឌី ធារិកា មិន​ទាន់​បាន​រាង​សម​តាម​ប្រាថ្នា​ក្ដី​ តែ​ថ្ងៃ​ណា​មួយ​នាង​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​ជាក់​ជា​ពុំ​ខាន់​​ ​ព្រោះ​​​គ្រប់​បុគ្គល​ដែល​មិន​លះ​បង់​ការ​តស៊ូ​រមែង​ទទួល​បាន​ភាព​ជោគ​ជ័យ​ជា​និច្ច​៕​​​​​

ចុចអាន៖ពាក្យ​ប្ដឹង​ នី មុន្នីនាថ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​មក​ហើយ​!

ចុចអាន៖វីជេ អាណូ​ បញ្ជាក់​​បញ្ហា​​​​ក្នុង​​គ្រួសារ​​ដល់​ថ្នាក់​ចង់​សម្លាប់​ខ្លួន​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់