- 2017-10-20 06:53:55
- ព័ត៌មាន
អីយ៉ាស់ ! តំណាង Time of fashion show ចាន់ គង់ការ បង្ហាញក្រុមតារាម៉ូដែលហើយ
- 2017-10-20 06:53:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ាស់ ! តំណាង Time of fashion show ចាន់ គង់ការ បង្ហាញក្រុមតារាម៉ូដែលហើយ
ចន្លោះមិនឃើញ
កាលពីប៉ុន្មានថ្ងៃមុន Sabay បានឃើញពីសកម្មភាពក្រុមការងារ Ice-Watch ធ្វើការជ្រើសរើសក្រុមតារាម៉ូដែលសម្រាប់កម្មវិធីរួចម្ដងមកហើយនៅឯសណ្ឋាគារ SUN & MOON Urban Hotel ប៉ុន្តែនៅមិនទាន់បានដឹងច្បាស់ថា អ្នកណាខ្លះដែលនឹងបង្ហាញខ្លួនក្នុងថ្ងៃកម្មវិធីនៅឡើយទេ។
ទោះយ៉ាងណាកាលពីម្សិលមិញ តាមរយៈគណនីហ្វេសប៊ុក កញ្ញា ចាន់ គង់ការ បានបង្ហាញពីលទ្ធផល សម្រាប់ក្រុមតារាម៉ូដែលដែលនឹងត្រូវចូលរួមក្នុងកម្មវិធី ឃើញថាសុទ្ធសឹងតែជាតារាម៉ូដែលល្បីឈ្មោះ និងមានបទពិសោធជាច្រើនក្នុងវិស័យដើរបង្ហាញម៉ូតដូចជា កញ្ញា ហង្ស សូរិយ៉ាន់ កញ្ញា កេសី កញ្ញា លន់ បូដាលីស រួមជាមួយអ្នកដែលមានសមត្ថភាពជាច្រើនរូបទៀត។
តោះមកមើលរូបភាពក្រុមតារាម៉ូដែលទាំងអស់គ្នា៖