• 2017-10-29 23:25:00
  • ស្ទីលតារា

១០​ចំណុច​ដែល​អ្នក​អាច​នឹង​មិន​ដឹង​ពី​បុរស​សង្ហា Mario Maurer

  • 2017-10-29 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​និយម​តាមដាន​ភាពយន្ត​ថៃ​ប្រាកដ​ជា​ស្គាល់​ហើយ ​បុរស​សង្ហា Mario Maurer ថា​មាន​ទេពកោសល្យ​មិន​ធម្មតា​ក្នុង​វិស័យ​សិល្បៈ តែ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ដឹង​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់​ទង​នឹង​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក។

១. Mario មាន​ឈ្មោះ​ពិត​ថា Nutthawuth Maurer។ លោក​កើត​នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​១៩៨៨។

​២. លោក​មាន​ឈាម​ជ័រ​ជា​​កូន​ថៃ កាត់​ចិន អាល្លឺម៉ង់ និង​ មាន​បង​ប្អូន​២​នាក់ ដោយ​បង​ប្រុស​មាន​ឈ្មោះ​ថា Marco។

៣. Mario ចាប់​អាជីព​សិល្បៈ​ដំបូង​នៅ​អាយុ​១៦​ឆ្នាំ ជា​តារា​ម៉ូដែល​។ តាំង​ពី​ពេល​នោះ​មក​ លោក​បាន​បង្ហាញ​មុខ​ក្នុង​ផ្ទាំង​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ និង​បទ​ច្រៀង​ជា​ច្រើន។

៤. នៅ​ឆ្នាំ​២០០៧​ឈ្មោះ​តារា​ប្រុស​រូប​នេះ​ ត្រូវ​បាន​ល្បី​សុះសាយ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ក្រោយ​សម្ដែង​រឿង​ “The Love of Siam” ។

៥. លោក​អតីត​សិស្ស​នៅ​សាលា​ Dominic Catholic និង​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​ទំនាក់​ទំនង ឬ Communication Arts។

៦. អ្វី​ដែល​ធ្វើ​ឲ្យ​កូន​ប្រុស​ពៅ​ត្រកូល​ Maurer គិត​ថា​ធុញ និង​គួរ​ឲ្យ​រំខាន​ជា​ង​គេ គឺ​នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​មក​សុំ​ គេ​ថត​រូប​ពេល​កំពុង​ញ៉ាំ​អាហារ។

៧.រឿង​រ៉ាវ​ដែល​ធ្វើ​ឲ្យ​ Mario អាម៉ាស់​ជាង​គេ គឺ​នៅ​ពេល​ដែល​គេ​រូត​ខោ​។ ​គ្រប់​ពេល​ដែល​គេ​អៀន​​ខ្លាំង​គេ​នឹង​ប្ដូរ​ខោ​ចេញ​។

៨. គេ​មាន​ទម្លាប់​នៅ​ស្ងៀម​ស្ងាត់​ ពេល​ដែល​គេ​ខឹង។

៩. ចំពោះ​នារី​ក្នុង​ក្ដី​ស្រមៃ​វិញ Mario មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​មាន​ភាព​ជឿ​ជាក់​ខ្លាំង​ពេក​ និង​និយាយ​ច្រើន​នោះ​ទេ។

១០. Mario ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​តារា​ស្រី Gubgib Sumonthip តែ​ក៏​ត្រូវ​បែក​បាក់​គ្នា​វិញ ក្រោយ​ទាក់​គ្នា​បាន​​​រយៈ​ពេល​១០​ឆ្នាំ ពោល​គឺ​តាំង​២០០៣ ដល់​ឆ្នាំ​២០១៣។ មក​ដល់​បច្ចុប្បន្ន លោក​បាន​ទាន់​រក​ឃើញ​ស្នេហ៍​ថ្មី​ឡើយ៕​​​​

អត្ថបទ៖ សុខណា

មតិយោបល់