• 2017-11-22 07:02:59
  • ភាពយន្ត

ពិសេស​មែន​ រឿង​"ធ្មប់​" ​ស្វែង​រក​ទីផ្សារ​នៅ​ចិន​

  • 2017-11-22 07:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ខ្នាត​ធំ​រឿង​"ធ្មប់​" មិន​ទាន់​បាន​ដាក់​បញ្ចាំង​​​នៅ​កម្ពុជា​ផង​ តែ​ហក់​ទៅ​រក​ទីផ្សារ​​នៅ​ប្រទេស​ចិន​មុន​បាត់​ទៅ​ហើយ។

ចំណុច​​ទាក់​ទាញ​​​​ពិសេស​​ធ្វើ​ឲ្យ​ផលិតករលោក ហ៊ុយ យ៉ាឡេង​ ស្វែង​រក​ទី​ផ្សារ​នៅ​ប្រទេស​ចិន​ដើម្បី​ដាក់​បញ្ចាំង​រឿង​ "ធ្មប់​" ដោយ​សារ​តែ​រឿង​នេះ​ជា​ប្រភេទ​​ភាព​យន្ត​​​​បែប​​បុរាណ​ ភ័យ​រន្ធត់ បង្ហាញ​ពី​វប្បធម៌​ប្រពៃ​ណី​​​​​​ ជាពិសេស​សម្លៀកបំពាក់​​​ខ្មែរ​នា​សម័យ​​កាល​នោះ​។ លោក​​សង្ឃឹម​ថា​​ស្នាដៃ​ថ្មី​នេះ​ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​ ព្រោះ​តែ​​ជឿ​ជាក់​​​ លើ​ការ​ដឹក​នាំ​សម្ដែង​​របស់​លោក​កន្លង​មក​មាន​ដូច​ជា​រឿង​"ខ្មោច​ដើម​ចេក​ជ្វា​" និង​រឿង​"វិកល​ចរិត​" ដែល​​ទទួល​បាន​ពាន​នៅ​ប្រទេស​​ចិន​ កាល​ពី​ពេល​ថ្មីៗ​។

ចាងហ្វាង​ផលិតកម្ម​មាតុចក្រ​​បន្ត​​ថា​ ការ​ស្វែង​រក​ទីផ្សារ​នៅ​ប្រទេស​​ចិន​មុន​ថ្ងៃ​ដាក់​បញ្ចាំង​នេះ ​មិន​បាន​ន័យ​ថា​រឿង​ "ធ្មប់​" បញ្ចាំង​នៅ​ចិន​​ មុន​កម្ពុជា​ឡើយ​ ឆ្លៀត​ក្នុង​ឱកាស​មក​ធ្វើ​បទ​បង្ហាញ​ទីផ្សារ​លក់​​កុន​នៅ​ប្រទេស​ចិន​​ លោក​​ក៏​ស្វែង​រក​ទី​ផ្សារ​​នៅ​ទីនោះ​តែ​ម្ដង​ទៅ​ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​វេលា​ច្រើន​។

ហ៊ុយ យ៉ាឡេង កំពុង​ស្វែង​រក​ទីផ្សារ​​បញ្ចាំង​រឿង​"ធ្មប់" នៅ​ប្រទេស​ចិន​

លោក ហ៊ុយ យ៉ាឡេង មាន​ថ្លែង​ថា​៖​“ហើយ​មក​ដល់​ពេល​នេះ​ ខ្ញុំ​បាន​ស្វែង​រក​ដៃ​គូ​សហការ​នៅ​ចិន​បាន​ម្នាក់​ហើយ​ ខ្ញុំ​នឹង​យក​សាច់​រឿង​ទាំង​មូល​ឲ្យ​គាត់​មើល​ មុន​នឹង​យក​មក​បញ្ចាំង​រោង​ភាព​យន្ត​នៅ​ប្រទេស​ចិន​"។

រឿង "ធ្មប់​" ត្រៀម​នឹង​ចាក់​បញ្ចាំង​​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជធានី​ភ្នំពេញ​នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ ២០១៨ នេះ​​ចូល​រួម​សម្ដែង​ដោយ​លោក ហុយ យ៉ាឡេង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន លោក លឹម រដ្ឋា និង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម