- 2017-12-09 06:30:00
- ស្ទីលតារា
ម្ដាយតារាស្រី Guan Xiaotong មិនចង់ឲ្យកូនរៀបការជាមួយ Luhan ព្រោះហេតុផល១
- 2017-12-09 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយតារាស្រី Guan Xiaotong មិនចង់ឲ្យកូនរៀបការជាមួយ Luhan ព្រោះហេតុផល១
ចន្លោះមិនឃើញ
ដោយសារតែសម្រស់របស់លោកមិនមែនបានមកពីធម្មជាតិ ទើបម្ដាយរបស់តារាសម្ដែងស្រីប្រចាំប្រទេសចិន Guan Xiaotong បដិសេធមិនឲ្យកូនស្រីរបស់ខ្លួនរៀបការជាមួយអតីតសមាជិកក្រុម EXO គឺតារាចម្រៀង Luhan។
បើតាមវិបសាយ jnnc.com បានឲ្យដឹងថា ម្ដាយរបស់តារាសម្ដែងស្រីរូបនេះបានកំណត់ ៣លក្ខខណ្ឌសម្រាប់បុគ្គលដែលចង់ក្លាយជាអនាគតកូនប្រសារបស់អ្នកស្រី។ បុរសនោះត្រូវតែជាមនុស្សមានទំនួលខុសត្រូវ មានមុខមាត់ស្រស់ស្អាតពីធម្មជាតិ និងមិនមានចរិតទន់ខ្សោយដូចមនុស្សស្រី។
សម្រាប់តារាចម្រៀង Luhan គឺលោកបានធ្វើខុសអស់២លក្ខខណ្ឌទៅហើយ។ ម្ដាយរបស់តារាសម្ដែងស្រីរូបនេះបានមានការសង្ស័យថា Luhan បានធ្វើការវះកាត់កែសម្ផស្ស ហើយពាក្យចចាមអារ៉ាមពីមុនៗ ថាលោកមិនព្រមទទួលស្គាល់ការពិតនេះទេ។ អ្នកដែលតាមដានតារារូបនេះបានចោទលោកថាបានធ្វើការវះកាត់ភ្នែកឲ្យមានត្របក ២ជាន់ ព្រមទាំងវះកាត់ចង្កា និងច្រមុះទៀតផង។
ខណៈខ្លួនមានលក្ខខណ្ឌតឹងរឹងបែបនេះចំពោះកូនស្រីនោះ អ្នកម្ដាយរូបនេះ ក៏នៅខ្វល់ខ្វាយបញ្ហាមួយទៀត គឺវ័យរបស់កូនស្រី។ អ្នកស្រីនិយាយថា ចង់ឲ្យកូនរៀបការនៅអាយុ ២៨ឆ្នាំ មិនមែននៅវ័យក្មេងខ្ចីបែបនេះទេ។
តារាសម្ដែងចិន Guan Xiaotong បច្ចុប្បន្ននេះមានអាយុត្រឹមតែ ២០ឆ្នាំតែប៉ុណ្ណោះ ខណៈមិត្តប្រុសរបស់នាង Luhan មានអាយុដល់ទៅ ២៧ឆ្នាំទៅហើយ។ រង់ចាំតាមដានជាបន្ត ថាតើស្នេហារបស់គូស្នេហ៍ទាំង ២នឹងទៅជាយ៉ាងណា នៅថ្ងៃខាងមុខ?