• 2017-12-13 04:54:10
  • ភាពយន្ត

រឿងបែបមន្តអាគមទេ តែផ្តល់សារអប់រំឡើងអេម

  • 2017-12-13 04:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បើអ្នកដាំដើមអីរមែងទទួលបានផ្លែហ្នឹង» ជាសារអប់រំរបស់រឿងភាគថ្មី «ផ្ទះគ្រូទាយ» ដែលនឹងមានចាក់ផ្សាយលើកម្មវិធីទូរស័ព្ទ Soyo ក្នុងពេលឆាប់ៗនេះ។ សាច់រឿងបែបរន្ធត់ មន្តអាគមនេះ ត្រូវបានថតដោយផលិតកម្ម Studio4 និពន្ធដោយ ពេជ្យ បណ្ឌិត ដែលជារឿងប្រលោមលោកបែប ភ័យរន្ធត់ មន្តអាគម ដ៏មានប្រជាប្រិយភាព។

រឿង «ផ្ទះគ្រូទាយ» តំណើរពីគ្រូមេមត់​ដែល​ល្មោភ​លាភ​ សុខ​ចិត្ត​ធ្វើ​អំពើ​បាប​តាម​ផ្លូវ​វិជ្ជា​ងងឹត បណ្តាលឱ្យអ្នកស្រុកមានការក្តៅក្រហាយ ដោយសារអំពើឆ្គួតលីលាប្តូរការស្លាប់រស់របស់មនុស្សធម្មតា តាមវិជ្ជាធ្មប់ ចុងក្រោយអំពើរនោះក៏ត្រូវលាតត្រដាង ហើយអំពើរដ៏ស្មោគគ្រោកនោះក៏សងឱ្យរូបគ្រូទាយនោះវិញយ៉ាងវេទនា។

តាមរយៈលោក ឃុំ សុធារ៉ា អ្នកដឹកនាំរឿងភាគថ្មីនេះ បានប្រាប់ Sabay ឱ្យដឹងថា៖ «រឿងនេះតាំងពីផ្តើមសាច់រឿងបញ្ជូលសុទ្ធតែទស្សនៈអប់រំ និងបញ្ហាខ្លះៗក្នុងសង្គម ការជឿរជំនឿរមិនពិត និងការប្រើប្រាស់ជំនៀរអរូបិយដើម្បីតែប្រយោជន៍ផ្តល់ខ្លួន»។ ដែលជាលទ្ធផលចុងក្រោយគ្រូទាយអស់ស្នៀត និងត្រូវរងទោសនូវអ្វីដែលខ្លួនបានធ្វើ នេះបើតាមការបញ្ជាក់បន្ថែមរបស់ អ្នកដឹកនាំរឿង។

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម