• 2017-12-16 00:48:03
  • ភាពយន្ត

ដឹងថាអ្នកនិពន្ធលះបង់យ៉ាងណា ទម្រាំសរសេររឿង «ផ្ទះគ្រូទាយ» ចប់?​

  • 2017-12-16 00:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើររឿងដ៏ប្រទាក់ក្រឡាគ្នាក្នុងរឿង «ផ្ទះគ្រូទាយ» ដែលជាស្នាដៃនិពន្ធរបស់ ពេជ្រ បណ្ឌិត មើលហើយនឹងធ្វើឱ្យព្រឺរោមខ្ញាកៗ ព្រោះសាច់រឿងហាក់ដូចជាការពិត ដូចទៅនឹងជីវភាពប្រចាំថ្ងៃរបស់ខ្មែរយើង ពិសេសជំនឿលើការទៅរកគ្រូទាយ។

ឈុតមួយក្នុងរឿង «ផ្ទះគ្រូទាយ»

នៅពេលដែល Sabay សួរទៅកាន់អ្នកនិពន្ធថា តើធ្លាប់ទៅផ្ទះគ្រូទាយប៉ុន្មានដងមុននឹងសរសេររឿង «ផ្ទះគ្រូទាយ» ចប់? លោកស្រី មីុសន សុធារី ដែលប្រើនាម ពេជ្រ បណ្ឌិត និពន្ធប្រលោមលោកបែបមន្តអាគម និងរឿងភ័យរន្ធត់ បញ្ជាក់ប្រាប់ថា៖ «មុនខ្ញុំសរសេររឿងនេះ ខ្ញុំចាប់ផ្តើមដេញសួរតាំងពីគ្រូទាយតាមផ្សារ អំពីរបៀបទាយ និងអ្នកណាជា idol គ្រូទាយរបស់ពួកគាត់ ហើយគាត់បង្ហាញត្រង់ៗថា មានគ្រូនៅភ្នំគូលែន នៅភ្នំដងរែកអីដើម ហើយយើងដឹងហើយស្រុកយើងមិនសូវជាមានឯកសារបន្សល់ទុករឿងគ្រូទាយអីហ្នឹងទេ តែជាក់ស្តែងសង្គមរបស់យើងមានទាំងប្រជាជនធម្មតា រហូតដល់មន្រ្តីធំ តែងជឿលើគ្រូទាយដើម្បីឱ្យជួយគេ»។

ឈុតមេមត់ ជួយមនុស្សស្រីមុខអាក្រក់ឱ្យប្រែជាស្អាតតាមអំពើរធ្មប់

ជាក់ស្តែងអ្នកនិពន្ធរូបនេះ ចំណាយពេលអស់ជាច្រើនខែ និងទៅជួបផ្ទះហោរមិនក្រោម១០កន្លែងទេ ដើម្បីទៅសួរនាំ និងស្រាវជ្រាវពីរបៀបដែលហោរម្នាក់ទាយ ដោយលោកស្រីសម្គាល់ថា៖ «យើងតែងឃើញថាគ្រូទាយម្នាក់ៗតែង មានការរៀបក្បួនផ្សេងៗពីគ្នា ពិសេសគេមានជំនឿលើញ្ញាណស័ក្តិសិទ្ធ ឬអ្វីដែលសន្ឋិត ជាអរូបិយ ដែលយើងឧស្សាហ៍ឮ តាមរយៈការនិយាយតគ្នាពីមាត់មួយទៅមាត់មួយ»។

អ្នកស្រី មីុសន សុធារី

អ្នកនិពន្ធរូបនេះ ក៏លើកឡើងដែរថា អំពើអាគម គាថាអីនេះ ក៏មានល្អ មានអាក្រក់របស់វាដែរ ហើយយើងដឹងហើយការដែលយើងធ្វើការអ្វីមួយតាមវិជ្ជាងងឹតនេះ អ្នកត្រូវលះបង់អ្វីមួយ ឬយកអ្វីមួយមកដូរ ដូចក្នុងរឿង «ផ្ទះគ្រូទាយ» ដោយសារតែមេមត់ចិត្តមារនោះ ចង់បានលាភទ្រព្យហួសប្រមាណដល់ថ្នាក់ហ៊ានដោះដូរជីវិតក្មេងៗ ដែលគ្មានកំហុស និងមិនដឹងអ្វីរហូតដល់ ៤៥នាក់ ដើម្បីជួយបុគ្គលម្នាក់ឱ្យរក្សាជីវិតរបស់ខ្លួន។ ហេតុនេះហើយទើប ពេជ្រ បណ្ឌិត អ្នកនិព្ធនៃរឿងនេះបង្កើតតួរអង្គ ដែលហ៊ានប្រឆាំង នឹងទង្វើឆ្គួតលីលារបស់មេមត់រូបនោះ។

តួមេមត់ ក្នុងរឿង «ផ្ទះគ្រូទាយ»

ហើយចុងក្រោយ ប្រិយមិត្តពិតជាបានដឹងថាមេមត់នោះបានសម្រេចបំណង ឬត្រូវក្លាយជាយ៉ាងណា Sabay សូមអញ្ជើញប្រិយមិត្តរងចាំតាមដានដោយខ្លួនឯងលើ App Soyo ដោយឥតកំណត់ ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

ចុចអាន

-តោះ! មកទស្សនាឈុតក្រៅឆាក រឿង «ផ្ទះគ្រូទាយ» បន្តិច​មើល៍ រន្ធត់​ព្រឺព្រួច​យ៉ាង​ណា? (វីដេអូ)

-ជក់ចិត្ត ត្រឹម១០សន្លឹកក្រៅឆាករឿង «ផ្ទះគ្រូទាយ»

-រឿងបែបមន្តអាគមទេ តែផ្តល់សារអប់រំឡើងអេម

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម