ចាន់ សម័យ រំភើបចិត្ត ចង់ធ្វើរឿងមួយភ្លាមៗចំពោះមហាជន ពេលជាពីជំងឺ (វីដេអូ)
បំណងធំទីមួយ បន្ទាប់ពីជំងឺរបេងឆ្អឹងបានធូរស្រាល តារាចម្រៀង ចាន់ សម័យ ប្រាប់ថា ចង់វិលចូលសិល្បៈវិញ ដើម្បីបម្រើអារម្មណ៍ពុកម៉ែ បងប្អូន។ មូលហេតុ ព្រោះម្ចាស់បទ " បេះដូងអ្នកក្រ" ភ្លឺភ្នែក ព្រមទាំងរំភើបចិត្ត ស្ទើរមិននឹកស្មានដល់ ពេលឃើញទឹកចិត្តមហាជនខ្វះខ្នែងជួយយកអាសារគ្រួសារ និងរូបលោក ពេលស្ថិតក្នុងស្ថានភាពលំបាក។