• 2016-09-23 17:18:51
  • ជីវិតតារា
ម៉ៅ ស៊ីណាត ​លេច​មុខ​រឿង​ដំបូង​ ប្រាសចាកពី​ចំណូល​ចិត្ត ម៉ៅ ស៊ីណាត ​លេច​មុខ​រឿង​ដំបូង​ ប្រាសចាកពី​ចំណូល​ចិត្ត
  • 2016-09-23 17:18:51
  • ជីវិតតារា

ម៉ៅ ស៊ីណាត លេច​មុខ​​លើក​ដំបូង​ក្នុង​រឿង​ថ្មី​​របស់​ផលិតកម្ម​ រ៉ុក​ "ជំនួញ​អាគម" សម្ដែង​ជា​តួ​កម្សត់​​ស្រក់​ទឹក​ភ្នែក ដែល​សកម្មភាព​ទាំង​នេះ​នាង​ប្រាប់​ថា​ ប្រាសចាក​​ពី​ចំណង់​ចំណូល​ចិត្ត​នាង។​   ដើមឡើយ​តារា​ចម្រៀង​រូប​នេះ ​ប្រាប់​ថា​ ចូលចិត្ត​តួ​បែប​ កាច​ឆ្នាស់ សើច​សប្បាយ រី​ឯ​តួ​កម្សត់​ មិន​សូវ​ចេះ​សម្ដែង​ទេ។ ប៉ុន្តែ​​​តារា​ស្រី រូប​នេះ​អះអាង​ថា​ សប្បាយ​ចិត្ត​ដែល​មាន​ឱកាស​ ចាប់​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ ព្រោះ​កន្លង​មក​ធ្លាប់​តែ​ច្រៀង​ និង​សម្ដែង​កាយវិការ​ខារ៉ាអូខេ​តិចតួច។     មក​ស្ដាប់​ការ​រៀប​រាប់​បន្ថែម​ពី ម៉ៅ ស៊ីណាត ​កាល​សម្ពោធ​រឿង​ "ជំនួញ​អាគម"​ នៅ​រោង​ភាព​យន្ត​លេជេន ស្ទឹង​មាន​ជ័យ​ ក្នុង​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​  

  • 2015-04-20 22:20:12
  • ជីវិតតារា
ម៉ៅ ស៊ីណាត បង្ហាញ​ជំហរ​ជួយ​ក្មេង​ស្រី​ មាន​​ម្ដាយ​ជា​​អ្នក​សុំ​ទាន ​ដល់​ទី​បញ្ចប់ ម៉ៅ ស៊ីណាត បង្ហាញ​ជំហរ​ជួយ​ក្មេង​ស្រី​ មាន​​ម្ដាយ​ជា​​អ្នក​សុំ​ទាន ​ដល...
  • 2015-04-20 22:20:12
  • ជីវិតតារា

ម៉ៅ ស៊ីណាត បាន​អះអាង​ថា នៅ​តែ​បន្ត​​ជួយ​ក្មេង​ស្រី​ម្នាក់​អាយុ ​៦ ​ឆ្នាំ​ កំពុង​មាន​របួស​ភ្លៅ​ធ្ងន់ធ្ងរ ដែល​មាន​ម្ដាយ​ជា​អ្នក​សុំទាន​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ ទោះ​បី​ជា​ទទួល​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ។     តារា​ចម្រៀង​រូប​នេះ​ប្រាប់​ Sabay​ ថា៖" បើ ស៊ីណាត ដាក់​ចិត្ត​ថា​ជួយ​ហើយ គឺ​ធ្វើ​ឱ្យ​ចប់​ចុង​ចប់​ដើម អត់​ខ្វល់​ទេ"។ នាង​បាន​និយាយ​បន្ត​ថា បាន​ទទួល​ដំណឹង​ពី​ក្មេង​ស្រី​ដ៏​កម្សត់​ខាង​លើ តាម​រយៈ​អ្នក​រួម​អាជីព​ចម្រៀង លី អ៊ីវ៉ាធីណា ហើយ​ក៏​កើត​ក្ដី​អាណិត និង​ មាន​ចិត្ត​ចង់​ជួយ​តែ​ម្ដង។ នាង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ​២០០​ ដុល្លារ និង ​ចុះ​ទៅ​ដល់​មូលដ្ឋាន​ជើង​ភ្នំ​ឧត្ដុង្គ​តែ​ម្ដង ដើម្បី​សុំ​ការ​ដឹងឮ​ពី​មេភូមិ មេឃុំ​មុន​ពេល​នាំ​យក​ក្មេង​ស្រី​នោះ​មក​ព្យាបាល​នៅ​ភ្នំពេញ។   ម៉ៅ ស៊ីណាត បន្ត​ទៀត​ថា កន្លង​មក​ធ្លាប់​បាន​ផ្សព្វផ្សាយ​ស្វែង​រក​ជំនួយ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៩ ​ផង​ដែរ។ ប៉ុន្តែ​ តារា​រូប​នេះ​បញ្ជាក់​ថា រំពឹង​លើ​លុយ​ខ្លួន​ឯង​ជា​ការ​ប្រសើរ ទើប​អាច​ទាន់​ចិត្ត​ជាង ព្រោះ​ចង់​ឃើញ​ក្មេង​ស្រី​តូច​រូប​នោះ មាន​កាយ​សម្បទា​ដូច​ក្មេង​ដទៃ​ទៀត និង​ អាច​ដើរ​បាន​ជា​ប្រក្រតី។ ដូច្នេះ​តារា​រូប​នេះ​អះអាង​ថា ម្នាក់ៗ​ត្រូវ​ជួយ​តាម​លទ្ធភាព អាច​ជា​លុយ​ផ្ទាល់​ខ្លួន ឬ​ខ្លះ​ទៀត​អាច​ជា​លុយ​មូលនិធិ​ក៏បាន ដើម្បី​សង្រ្គោះ​ក្មេង​ស្រី​នេះ។   ម៉ៅ ស៊ីណាត, ប្ដីប្រពន្ធ សាវីន ហ្វីលីប និង​ម្ដាយក្មេង​ស្រី​រង​គ្រោះ (រូបថត៖ Facebook)    ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ លោក សាវីន ហ្វីលីប តំណាង​មូលនិធិ "កុមារ​សាវិន​កម្ពុជា" បាន​និយាយ​ថា ពេល​នេះ​លោក និង ​ភរិយា​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​មក​ដល់​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ហើយ ដើម្បី​ទទួល​ការ​ព្យាបាល។ ទោះ​បី​ជា​យ៉ាង​ណា ក្មេង​ស្រី​ឈ្មោះ ស្រីម៉ុច កំពុង​ទទួល​ការ​ពិនិត្យ​តាម​ដាន​​​ដោយ​គ្រូ​ពេទ្យ​ជំនាញ​ជាមុន ទើប​ព្យាបាល។   ម្ចាស់​គម្រោង​រូប​នេះ ​ឱ្យ​ដឹង​ទៀត​ថា លោក​បាន​ទទួល​ថវិកា​ពី​តារា​ចម្រៀង​ខាង​លើ និង​ សប្បុរសជន​ផ្សេង​ទៀត​បាន​ប្រមាណ​ ៧៥០​​ ដុល្លារ​ហើយ សម្រាប់​ព្យាបាល​កុមារី ដែល​​ត្រូវ​ឪពុក​រត់​ចោល​រូប​នេះ។ ទោះ​បី​ជា​យ៉ាង​ណា តាម​ការ​សន្និដ្ឋាន​ថវិកា​ប៉ុណ្ណឹង​អាច​មិន​គ្រប់​គ្រាន់​នោះ​ទេ ព្រោះ​នាង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​ លោក​ និង​ សហការី​ទាំង​អស់ នឹង​ស្វែង​រក​ដំណោះ​ស្រាយ​បន្ត​ទៀត៕   អាន​អត្ថបទ៖ ដឹង​អត់​តារា​កំប្លែង​ និង សម្ដែង​ណាខ្លះ មុន​ចូល​សិល្បៈ ​ជា​កម្មករ​សំណង់? អាន​អត្ថបទ៖ មុន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​បេក្ខភាព The Voice Cambodiaសយ រតនៈ ជា​មន្ត្រី NGO   អ្នក​នាង​ សែម ឆវី ភរិយា​ សាវីន ហ្វ៊ីលីប​នៅ​មន្ទីរពេទ្យ (រូបថត៖ Facebook)      អត្ថបទ៖ សំ ជំនាញ

  • 2016-09-23 17:18:51
  • ជីវិតតារា
ម៉ៅ ស៊ីណាត ​លេច​មុខ​រឿង​ដំបូង​ ប្រាសចាកពី​ចំណូល​ចិត្ត

ម៉ៅ ស៊ីណាត លេច​មុខ​​លើក​ដំបូង​ក្នុង​រឿង​ថ្មី​​របស់​ផលិតកម្ម​ រ៉ុក​ "ជំនួញ​អាគម" សម្ដែង​ជា​តួ​កម្សត់​​ស្រក់​ទឹក​ភ្នែក ដែល​សកម្មភាព​ទាំង​នេះ​នាង​ប្រាប់​ថា​ ប្រាសចាក​​ពី​ចំណង់​ចំណូល​ចិត្ត​នាង។​   ដើមឡើយ​តារា​ចម្រៀង​រូប​នេះ ​ប្រាប់​ថា​ ចូលចិត្ត​តួ​បែប​ កាច​ឆ្នាស់ សើច​សប្បាយ រី​ឯ​តួ​កម្សត់​ មិន​សូវ​ចេះ​សម្ដែង​ទេ។ ប៉ុន្តែ​​​តារា​ស្រី រូប​នេះ​អះអាង​ថា​ សប្បាយ​ចិត្ត​ដែល​មាន​ឱកាស​ ចាប់​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ ព្រោះ​កន្លង​មក​ធ្លាប់​តែ​ច្រៀង​ និង​សម្ដែង​កាយវិការ​ខារ៉ាអូខេ​តិចតួច។     មក​ស្ដាប់​ការ​រៀប​រាប់​បន្ថែម​ពី ម៉ៅ ស៊ីណាត ​កាល​សម្ពោធ​រឿង​ "ជំនួញ​អាគម"​ នៅ​រោង​ភាព​យន្ត​លេជេន ស្ទឹង​មាន​ជ័យ​ ក្នុង​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​  

  • 2015-04-20 22:20:12
  • ជីវិតតារា
ម៉ៅ ស៊ីណាត បង្ហាញ​ជំហរ​ជួយ​ក្មេង​ស្រី​ មាន​​ម្ដាយ​ជា​​អ្នក​សុំ​ទាន ​ដល់​ទី​បញ្ចប់

អត្ថបទថ្មី