- 2020-09-25 08:24:04
- ព័ត៌មាន
មានដំណឹងថា អ្នកនិពន្ធល្បីមានស្នាដៃតាមផលិតកម្មជាច្រើនរូបនេះ គ្រោងហក់ចូលហង្សមាស?
- 2020-09-25 08:24:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដំណឹងថា អ្នកនិពន្ធល្បីមានស្នាដៃតាមផលិតកម្មជាច្រើនរូបនេះ គ្រោងហក់ចូលហង្សមាស?
ចន្លោះមិនឃើញ
អ្នកនិពន្ធវ័យក្មេងម្នាក់ ដែលមិនសូវចេញមុខប៉ុន្តែបានជួយតារាចម្រៀងឲ្យល្បីឈ្មោះជាច្រើននាក់នោះ ឥឡូវនេះលេចដំណឹងថា សង្ស័យត្រៀមហក់ចូលទៅក្នុងផលិតកម្មហង្សមាសហើយ ក្រោយពីបានសាងស្នាដៃលេចធ្លោមួយជាច្រើនជាមួយផលិតកម្មក្នុងស្រុកធំៗរួចមក។
នោះគឺ លោក Tho Meet ដែលបច្ចុប្បន្ន គឺជាអ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម Galaxy ដែលបានសាងស្នាដៃតាមរយៈបទចម្រៀងជាច្រើនដូចជាបទ “កាកសង្សារ” "ចង់លក់ផ្ទះចោល" និងបទ "ដណ្ដឹងអូនទៅ" ជាដើម។ ជារួមអ្នកនិពន្ធរូបនេះ ត្រូវបានគេដឹងថា គឺជាផ្នែកមួយពីក្រោយភាពល្បីល្បាញរបស់តារាចម្រៀងជួរមុខរបស់កម្ពុជាជាច្រើននាក់ ខណៈលោកបានឆ្លងកាត់ការងារនេះជាច្រើនផលិតកម្មរួចហើយមក។
ក្រោយពីបានសាងស្នាដៃលេចធ្លោហូរហែកន្លងមក រហូតមកដល់បច្ចុប្បន្ន ពេលនេះ មានដំណឹងថា អ្នកនិពន្ធរូបនេះ ទំនងជាអាចចេញទៅរកផលិតកម្មថ្មីមួយទៀត គឺហង្សមាស។ ប្រភពមិនបញ្ចេញឈ្មោះមួយដែលស្និទ្ធនឹងអ្នកនិពន្ធបានលួចបង្ហើបថា មួយរយៈចុងក្រោយនេះ គេឃើញ Tho Meet មានទំនាក់ទំនងនឹងមនុស្សនៅខាងហង្សមាស ហើយទំនាក់ទំនងនេះ ទំនងមិនមែនជាការទំនាក់ទំនងធម្មតានោះទេ។
គេសង្ស័យថា អ្នកនិពន្ធរូបនេះ ត្រូវបានទាក់ទងទៅចូលជាមួយផលិតកម្មធំខាងលើ ស្របពេលដែលគេមើលឃើញថា ហង្សមាស បច្ចុប្បន្ន ហាក់នៅខ្វះអ្នកនិពន្ធ សម្រាប់ជួយនិពន្ធបទឲ្យតារាចម្រៀងក្នុងផលិតកម្ម ដែលមានស្អេកស្កះនោះនាពេលបច្ចុប្បន្ន។ ដូច្នេះហើយ ក្នុងន័យនេះ ស្របនឹងការឡើងទឹកដៃរបស់អ្នកនិពន្ធខាងលើ ប្រភពបានគូសបញ្ជាក់ថា បើអ្វីដែលគេទាយទុកជាការពិត Tho Meet ច្បាស់ជាទៅរួមជាមួយហង្សមាសនៅវេលាមួយមិនយូរ មិនខាន។
ជុំវិញបញ្ហានេះ សាមីខ្លួន នៅមិនទាន់ធ្វើការបកស្រាយឲ្យច្បាស់លាស់នៅឡើយ។ តាមរយៈសារអេឡិចត្រូនិក Tho Meet បានឆ្លើយយ៉ាងខ្លីថា "ខ្ញុំសុំមិននិយាយរឿងនេះ នៅពេលនេះទេបង បងចាំមើលសិនទៅ!”។ ងាកមកលោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្មបច្ចុប្បន្នរបស់អ្នកនិពន្ធវិញ មិនទាន់អាចសុំការអធិប្បាយបានទេនៅរសៀលថ្ងៃទី ២៥ កញ្ញា ២០២០។
លោក Tho Meet គឺជាអតីតអ្នកនិពន្ធបទភ្លេងនៅផលិតកម្ម ថោន និងសាន់ដេ មុនមករួមការងារជាមួយលោក យឹម តាស្រង់ នៅ Galaxy ប្រមាណជិត១ឆ្នាំនេះ។ ប្រសិនបើអ្វីៗដើរដូចការបង្ហើបរបស់ប្រភពកំបាំងនោះ ហង្សមាស គឺជាផលិតកម្មទី ៤ ហើយសម្រាប់ Tho Meet នៅក្នុងសិល្បៈតែងនិពន្ធបទភ្លេង៕