- 2020-10-16 04:52:41
- ព័ត៌មាន
កំពុងវក់វីរឿងក្នុងក្រមហ៊ុនហើយ ទិនហ្វីថែមត្រូវអតីតមិត្តស្រីប្ដឹងទារលុយទៀត
- 2020-10-16 04:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងវក់វីរឿងក្នុងក្រមហ៊ុនហើយ ទិនហ្វីថែមត្រូវអតីតមិត្តស្រីប្ដឹងទារលុយទៀត
ចន្លោះមិនឃើញ
នៅឆ្នាំ ២០១២ អតីតមិត្តស្រីរបស់ Stephen Chow ឬទិនហ្វី មានឈ្មោះថា Alice Yu បានប្ដឹងតារាកំប្លែងរូបនេះ ទាមទារយកលុយ ៧០លានដុល្លារហុងកុង (ប្រហែល ៩លានដុល្លារអាមេរិក) ដែលជាចំនួនទឹកប្រាក់នាងអះអាងថា លោកបានជំពាក់នាង ដោយសារជាប្រាក់កម្រៃបានពីការលក់ផ្ទះពួកគេ។
នៅពេលនោះ បានទទួលត្រឹមតែ ១០លានដុល្លារហុងកុង (ប្រហែល ១,៣លានដុល្លារអាមេរិក) ប៉ុណ្ណោះ ជាចំនួនដែល Stephen សំដៅថាជា «ទឹកប្រាក់ដែលមិនគិតកម្រៃផ្សេងៗ»។
កន្លងទៅជាច្រើនឆ្នាំ កាលពីពួកគេនៅទាក់ទងគ្នា Alice បានដើរតួជា អ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ និងជួយលោករកលុយបានច្រើនតាមរយៈការវិនិយោគវិស័យអចលនទ្រព្យ។ Stephen ត្រូវឲ្យប្រាក់ខែនាងរាល់ខែ ហើយពួកគេក៏បាននិយាយព្រមព្រៀងគ្នា ដោយផ្ទាល់មាត់ដែរ ថា Stephen ត្រូវផ្ដល់ឲ្យ ប្រាក់រង្វាន់បន្ថែម ១០ភាគរយពីលុយចំណេញក្រោយកាត់ពន្ធ ដែលបានពីការវិនិយោគវិស័យអចលនទ្រព្យនោះ ជាលុយកុម្មុយស្យុងដល់ទៅ Alice។
ទោះជាយ៉ាងណា ទិនហ្វីឯណេះ បានបដិសេធរាល់ការលើកឡើង ថាលោកជំពាក់លុយ Alice។ ករណីនេះ នឹងបញ្ជូនទៅដោះស្រាយផ្លូវការតាមច្បាប់ដល់តុលាការជាន់ខ្ពស់នៅខែក្រោយ។
ជាមួយគ្នានេះផងដែរ ក៏លេចឮដំណឹងថា Stephen Chow ពេលនេះក៏កំពុងឈឺក្បាលបញ្ហាលុយកាក់ខ្លាំងដែរ ពីអ្នកវិនិយោគមួយចំនួនដែលបណ្ដាក់ទុនក្នុងក្រុមហ៊ុនផលិតភាពយន្តរបស់លោក។ ផ្អែកលើផលវិបាកនៃមេរោគរាលដាល COVID-19 ការចាក់ផ្សាយរឿងថ្មីរបស់លោក គឺ "The Mermaid II" នឹងត្រូវផ្អាកដំណើរការសិន។ ក៏មានការបន្ថែមដែរថា វិនិយោគិនកំពុងទាមទារយ៉ាងហោចណាស់ទឹកប្រាក់ ២០០លានដុល្លារហុងកុង (ប្រហែល ២៦លានដុល្លារអាមេរិក) ពីលុយដែលបានខាត ដោយសារការពន្យារពេលបញ្ចាំងនេះ៕