- 2020-11-26 07:48:42
- ចម្រៀង
MV ថ្មីរបស់ តន់ ច័ន្ទសីម៉ា ទើបចេញក្ដៅៗ ប្រិយមិត្តសរសើរគ្រប់រឿង
- 2020-11-26 07:48:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MV ថ្មីរបស់ តន់ ច័ន្ទសីម៉ា ទើបចេញក្ដៅៗ ប្រិយមិត្តសរសើរគ្រប់រឿង
ចន្លោះមិនឃើញ
វីដេអូចម្រៀងថ្មីរបស់តារាចម្រៀងស្រីកំពូលរបស់ Galaxy Navatra មានចំណងជើងថា "ជីវិតខ្ញុំគ្មានឆ្នាំសាកថ្មទេ" ទើបនឹងចេញផ្លូវការប៉ុន្មានម៉ោងនេះប៉ុណ្ណោះ ដោយប្រិយមិត្តជាច្រើន បាន និងកំពុងលើកសរសើរលើចំណុចជាច្រើននៃវីដេអូចម្រៀងថ្មីនេះ។
បទ "ជីវិតខ្ញុំគ្មានឆ្នាំងសាកថ្មីទេ" បានចេញជាវីដេអូ Audio កាលពីប្រមាណ៣ខែមុន ដែលពេលនោះមានតារាចម្រៀង២ដួង ត្រូវបានដាក់ឲ្យច្រៀងបទមនោសញ្ចេតនាមួយនេះ គឺតារាចម្រៀងវ័យក្មេង វង្ស ថាណាន់ និង តន់ ច័ន្ទសីម៉ា។ មិនថា បទរបស់ខាងប្រុស ឬខាងស្រីនោះទេ សុទ្ធតែទទួលបានការគាំទ្រខ្លាំងមិនធម្មតា។ យ៉ាងណាក៏ដោយ គិតត្រឹមរសៀលនេះ គេទើបឃើញវីដេអូចម្រៀងរបស់ សីម៉ា ប៉ុណ្ណោះ ត្រូវបានចេញជាផ្លូវការ។
វីដេអូចម្រៀងមួយនេះ បាន និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងម្ដងទៀតពីប្រិយមិត្តរបស់តារាចម្រៀង និងប្រិយមិត្តរបស់ផលិតកម្មផ្ទាល់។ ពួកគេលើកសរសើរថា វីដេអូមួយនេះ ពិតជាល្អឥតខ្ចោះទាំងព្រម ក្នុងនោះពួកគេបានសង្កត់ធ្ងន់ទៅលើចំណុចមួយចំនួនមាន បទភ្លេងពីរោះ ចាក់ដោតខ្លាំងពិសេសអ្នកដែលបាន និងកំពុងរួមរឹតដោយវិបត្តិជាច្រើន។
ចំណុចផ្សេងទៀត ពួកគេសរសើរពីតួសម្ដែង សុទ្ធតែវ័យក្មេង ស្រស់ សង្ហារ ថែមទាំងសម្ដែងបានដល់កម្រិតថែមទៀត។ ចំណុចចុងក្រោយ ពួកគេថា វីដេអូចម្រៀងមួយនេះ ច្បាស់ត្រជាក់ភ្នែកល្អណាស់!។ តោះ ទស្សនាទាំងអស់គ្នា៖