• 2020-11-27 02:13:08
  • ព័ត៌មាន

EXO-L បង្កើតរឿងអស្ចារ្យសម្រាប់ Chanyeol ក្នុង​ថ្ងៃខួបកំណើត

  • 2020-11-27 02:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​ថ្ងៃ​ទី​ ២៧ ខែវិច្ឆិកា គឺជា​ថ្ងៃខួប​កំណើត​របស់ Chanyeol អ្នក​គាំទ្រ​ EXO ជា​ច្រើន​បាននាំគ្នា​បង្ហោះ​សារជូនពរ​ Idol ជា​ទីស្រឡាញ់របស់​ខ្លួន​ម្នាក់​នេះ​ពេញ​បណ្ដាញ​សង្គម ហើយ​បាន​ក្លាយជា​ Trending ដ៏​ពេញនិយម​ជុំវិញពិភពលោក។

Hashtag #HappyCHANYEOLDay បង្កើត​ជា​ពិសេស ដើម្បី​អបអរថ្ងៃកំណើត​របស់ Park Chanyeol សមាជិក​រ៉េបដ៏សំខាន់​របស់ EXO គម្រប់ ២៩​ឆ្នាំ (អាយុកូរ៉េ) និង​បាន​ក្លាយ​ជា​ Trending ដែល​ល្បី​ស្ថិតនៅ​កំពូល​ទី ១ និងទី៤ ប្រចាំ Twitter នៅ​កូរ៉េ និង​ជុំវិញពិភពលោក។

បន្ថែម​ពីលើ​នោះ​ បើ​គិត​នៅ​ក្នុង​ប្រទេស​ចិន​ បណ្ដាញ​សង្គម Weibo ក៏​ Hashtag អបអរខួប​កំណើត​ Chanyeol ហក់​ឡើង​ដល់​ទៅ​ ៦,២លាន Views និង​មាន​អ្នក​លើក​យក​មក​ធ្វើ​ជា​ប្រធានបទ​ ៧,៧លានឯណោះ។

ជាមួយគ្នា​នោះ​ អ្នកគាំទ្រ​ក៏​បាន​តាំង​រូប Chanyeol នៅ​កន្លែង​មួយ​ចំនួន​ក្នុង​ក្រុង​ដែរ ទាំងនៅចិន និង​កូរ៉េ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់