- 2021-01-14 01:00:00
- ព័ត៌មាន
បើស្គាល់ល្មមៗ អ្នកអាចនឹងទាយខុសថា Kai មនុស្សបែបណា មានចំណូលចិត្តអ្វីខ្លះ?
- 2021-01-14 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើស្គាល់ល្មមៗ អ្នកអាចនឹងទាយខុសថា Kai មនុស្សបែបណា មានចំណូលចិត្តអ្វីខ្លះ?
ចន្លោះមិនឃើញ
Kai គឺជាសមាជិកដែលអ្នកគាំទ្រលើកថាជា Dancing Machine ប្រចាំក្រុមចម្រៀង EXO ក៏ដូចជាវិស័យ K-Pop ទាំងមូល ផ្អែកលើទេពកោសល្យរាំដ៏អស្ចារ្យ កាច់ខ្លួនពត់ពែនបានដោយគ្មានបញ្ហា គ្រប់ចង្វាក់។
តាំងពី Kai ចេញមុខផ្លូវការតាំងពីឆ្នាំ ២០១២មក ចង់ដឹងថា តើអ្នកដឹងអ្វីខ្លះតារាប្រុសរូបនេះ? ខាងក្រោមនេះជារឿងពិតទាំងឡាយរបស់សមាជិកខ្លួនទន់របស់ EXO៖
១. Kai មានឈ្មោះពិត Kim Jong In កើតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៩៤ ក្នុងក្រុង Suncheon ខេត្ត Jeolla ខាងត្បូង ប្រទេសកូរ៉េខាងត្បូង ក្នុងគ្រួសារដែលមានឪពុកម្ដាយ និងបងស្រី ២នាក់ (ម្នាក់អាយុបង ៩ឆ្នាំ និងម្នាក់ទៀតអាយុបងលោក ៥ឆ្នាំ)។ Kai មានឈាមប្រភេទ A និងកម្ពស់ ១៨០សង់ទីម៉ែត្រ។
២. ក្រៅពីសមត្ថភាពរាំក្បាច់ Hip Hop លោកក៏អាចរាំរបាំបាឡេ, Jazz, Popping និង Locking ផងដែរ។
៣. Kai ជាសមាជិក EXO ដែលមានឈ្មោះក្រៅច្រើនបំផុត ជាពិសេសពីអ្នកគាំទ្រដូចជា:
"Kkamjong" មានន័យថា Jong សម្បុរខ្មៅ ដោយសារតែសម្បុរលោកស្រអែមជាងគេ
“Human Gucci” ឈ្មោះដាក់ដោយ Gucci ក្នុងឱកាសអបអរការចេញផ្សាយអាល់ប៊ុមទោលដំបូង
"Asia’s first love" ពេលសម្ដែងក្បាច់រាំទោល «Deep Breath» ក្នុងប្រទេសជប៉ុន
"Sun-Kissed Boy" យោងតាមសម្រស់ស្បែកភ្លឺរលោង
"Idol’s idol" ដោយសារមានតារាជាច្រើននាក់ ឧស្សាហ៍លើកយក Kai ជាតារាគំរូសម្រាប់ពួកគេ
"Olympics Secret Weapon" បានពេលលោកសម្ដែងទោលក្នុងព្រឹត្តិការណ៍អូឡាំពិក
"Subway Angel" ពេលលោកចេញជួយអ្នកដែលគ្មានផ្ទះសម្បែង ឬខ្វះទីពឹង
"K-Pop’s Sharpest Dancer" ដាក់ដោយនិពន្ធនាយករបស់ទស្សនាវដ្ដី Lined។
៤. ចូលដល់អត្តចរិតរបស់ Jong In វិញ មនុស្សមួយចំនួនមើលមក គិតថាលោកគឺជាបុរសដែលមានចរិតឡូយ ដោយសារឃើញការសម្ដែងលើឆាក។
ប៉ុន្តែតាមពិតទៅ បុរសម្នាក់នេះគឺជាមនុស្សចិត្តទូលាយ ចេះជួយគេឯង ស្ងៀមស្ងាត់ ពូកែអៀន ពូកែធ្វើការ និងស្លូតបូតណាស់។ ម្យ៉ាងបើយោងតាមអ្វីដែល Baekhyun ធ្លាប់លើកឡើងវិញ Kai ពូកែអៀនជាងមនុស្សស្រី ហើយចរិតក្មេងជាងកូនពៅ Sehun ទៀត។
៥. ក្នុងចំណោមសមាជិកក្នុងក្រុម Kai ជាអ្នកដែលមិនឆាប់ខឹងច្រឡោតទេ មានន័យថាចិត្តត្រជាក់ជាងគេ។
៦. នៅពេលទំនេរអ្វីដែល Kai ចូលចិត្តធ្វើជាងគេមាន រាំលេង អានសៀវភៅ ស្ដាប់ចម្រៀង និងលេងវីដេអូហ្គេម។
៧. ម្ហូបដែល Kai ចង់ញ៉ាំជាងគេមានមាន់បំពង និងទាដុត។
៨. ចំពោះទំនាក់ទំនាក់ជាមួយនឹងមនុស្សជុំវិញខ្លួនវិញ Kai ថាចង់មើលថែអ្នកគ្រប់គ្នាឲ្យបានល្អ ប៉ុន្តែឲ្យតែពេលលោកនិយាយពីទឹកចិត្តលោកចំពោះគេ លោកមានអារម្មណ៍ថាបែរជាឆ្គងៗទៅវិញ។ មួយទៀតបើអ្នកណាម្នាក់ស្រឡាញ់លោក លោកនឹងតបស្នងទៅវិញនូវក្ដីស្រឡាញ់គុណនឹង ២ទៅវិញ។
៩. Kai ប្រាប់ថា លោកស្រឡាញ់ការរាំខ្លាំងអស់ពីបេះដូង ហើយប្រសិនលោកមិនបានធ្វើជាតារា K-Pop ដូចពេលនេះទេ កុំអីលោកចាប់យកអាជីពជាអ្នករបាំបាឡេទៅហើយ។
១០. ប្រភេទនារីដែល Kai ចង់បានជាគូគឺអ្នកណាដែលមានចរិតស្លូតបូត សំដីស្រទន់ និងចេះថ្នាក់ថ្នម៕