- 2021-03-05 07:00:00
- ព័ត៌មាន
ចំណុច ១០យ៉ាងស្រង់ចេញពីជីវិតរបស់ ទិនហ្វី ស្ដេចកំប្លែងប្រែខ្លួនពីក្មេងដាច់យ៉ៃខ្លាំង
- 2021-03-05 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុច ១០យ៉ាងស្រង់ចេញពីជីវិតរបស់ ទិនហ្វី ស្ដេចកំប្លែងប្រែខ្លួនពីក្មេងដាច់យ៉ៃខ្លាំង
ចន្លោះមិនឃើញ
តារាសម្ដែង Stephen Chow ឬទិនហ្វី គឺជាតារាសម្ដែង និងអ្នកផលិតរឿង ដែលបានសាងស្នាដៃច្រើនរាប់ភ្លេចក្នុងវិស័យភាពយន្តហុងកុង។ កេរ្តិ៍ឈ្មោះរបស់លោកត្រូវបានល្បីខ្ចរខ្ចាយពេញទ្វីបអាស៊ីតាំងតែពីឆ្នាំ ១៩៨០ មកដល់ពេលបច្ចុប្បន្ន តាមរយៈភាពយន្តជាច្រើនដែលលោកបានសម្ដែង និងផលិតកន្លងមក។
គ្មានអ្វីត្រូវបដិសេធទេ ថាទិនហ្វីជាតារាកំប្លែងដែលតែងផ្ដល់នូវសំណើចដល់មនុស្សគ្រប់គ្នាជំនួសដោយការកើតទុក្ខ ហើយមែនទែនទៅលោកក៏ជាតារាកំប្លែងសំណព្វចិត្តរបស់មនុស្សជាច្រើនដែរកាលពីជាង ១០-២០ឆ្នាំមុន។ ចូលដល់ជីវិតឯកជន អាចនឹងខុសពីអ្វីដែលគ្រប់គ្នាស្មាន ហើយបុរសម្នាក់នេះក៏ត្រូវបានគេដឹងថា ជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់។ សូមមកដឹងរឿងពិតខាងក្រោមនេះ ដើម្បីស្គាល់ទិនហ្វីកាន់តែច្បាស់៖
១. តារាប្រុសដែលកើតនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៦២ ក្នុងទីក្រុងហុងកុងនេះ កើតមកដើម្បីក្លាយជាអ្នកដឹកនាំ និងជាមនុស្សម្នាក់ដែលមានការតាំងចិត្តខ្ពស់។ លោកតែងសម្រេចការងារអ្វីមួយដោយសម្រេចចិត្តយ៉ាងហ្មត់ចត់ ហើយទាមទារសេរីភាព មិនចូលចិត្តការរារាំង និងក៏មិនចូលចិត្តឲ្យអ្នកណាម្នាក់មករាំងស្ទះគោលដៅ ដែលលោកខំប្ដេជ្ញាដែរ។
២. លោកមានបងប្អូន ៣នាក់ ស្រី ២ ប្រុសម្នាក់ ហើយលោកគឺជាកូនប្រុសទី២។ គ្រួសារដែលមានសមាជិក ៥នាក់នេះ មានជីវភាពយ៉ាប់យ៉ឺនខ្លាំង ដោយរស់នៅប្រជ្រៀតគ្នាក្នុងខ្ទមតូចមួយ ហើយញ៉ាំបាយជាមួយទឹកស៊ីអ៊ីវស្ទើររាល់ថ្ងៃ។
៣. ពេលទិនហ្វីមានអាយុ ៧ឆ្នាំ ឪពុកម្ដាយរបស់លោកក៏បានសម្រេចលែងលះគ្នា ហើយលោកក៏ត្រូវទទួលការចិញ្ចឹមបីបាច់ពីម្ដាយតែឯង។ ដោយសារបន្ទុកធំ ត្រូវរែកពន់តែឯង ដូចនេះទើបម្ដាយ បង្ខំចិត្តធ្វើការដល់ទៅ ៣កន្លែង ហើយក៏ព្រោះរវល់ពេក មិនសូវមានពេលមើលថែកូន ទើបម្ដាយបញ្ជូន Stephen និងកូនស្រីម្នាក់ ឲ្យទៅនៅជាមួយនឹងជីដូន។
៤. តាមប្រភពព័ត៌មានដែលចុះផ្សាយនាពេលកន្លងមកបានលើកឡើងថា ចាប់តាំងពីឪពុកម្ដាយលែងគ្នាមក Stephen ប្រែជាក្មេងម្នាក់ដែលលែងសូវនិយាយស្ដីច្រើន ឬ មនុស្ស Introvert។
៥. តាំងពីក្មេងមក Stephen គឺជាអ្នកគាំទ្រប្ដូរផ្ដាច់របស់ Kung Fu និង Bruce Lee ប៉ុន្តគ្រួសារលោកមានជីវភាពក្រីក្រពេក ដូចនេះគ្មានសមត្ថភាពបញ្ជូនកូនឲ្យចូលរៀននៅសាលាគុនអ្វីទេ ហើយជាលទ្ធផល Stephen បានត្រឹមហាត់រៀនតាមទូរទស្សន៍ប៉ុណ្ណោះ។ Stephen សម្រេចដើរតាមគន្លងរបស់រៀមច្បងសិល្បៈ ដោយតាំងចិត្តថា ធំឡើងលោកចង់ក្លាយជាតារាសម្ដែងដែរ។
៦. ទោះបីម៉ឺងម៉ាត់ខ្លាំងបែបនេះមែន តែ Stephen ក៏ជាមនុស្សមានទំនួលខុសត្រួវខ្ពស់ តែងការពារ និងផ្ដល់នូវភាពកក់ក្ដៅចំពោះមនុស្សដែលលោកស្រឡាញ់ ប៉ុន្តែអ្វីដែលចង់បានត្រឡប់មកវិញ សុំត្រឹមតែការគោរព និងការយកចិត្តទុកដាក់ទេ។
៧. និយាយពីទំនាក់ទំនងស្នេហាវិញ Stephen បានទាក់ទងស្រឡាញ់ជាមួយនឹងតារាសម្ដែង Karen Mok ក្រោយរួមការងារជាមួយគ្នាច្រើនរឿងមក ប៉ុន្តែក៏បានបែកគ្នា។ ក្រោយមកលោកក៏បានទាក់ទងជាមួយនឹង Yu Wenfeng ហើយស្រឡាញ់គ្នាបាន ១០ឆ្នាំ ពួកគេក៏សម្រេចបែកគ្នានៅឆ្នាំ ២០១០។ តាំងពីពេលនោះមកដល់ពេលបច្ចុប្បន្ន Stephen ក៏លែងលូកលាន់រឿងស្នេហាតទៀត។
៨. ងាកចូលភាពយន្តដែល Stephen បានសម្ដែងវិញ មានច្រើន ប៉ុន្តែ ៥រឿងដែលធ្វើឲ្យគ្រប់គ្នាលើកលោកជា «ស្ដេចកំប្លែងហុងកុង» មានដូចជា៖
៩. បើតាមវិបសាយ Wealthy Genius បានឲ្យដឹងថាទ្រព្យសរុបរបស់ Stephen គិតត្រឹមឆ្នាំ ២០២១នេះ មានចំនួន ៣៥លានដុល្លារ។ ដោយចំណូលទាំងនេះខ្លះបានពីការវិនិយោគក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាភាពយន្តទាំងឡាយដែលលោកបានសម្ដែង និងផលិតកន្លងមក។
១០. ស្នាដៃការងារក្នុងវិស័យភាពយន្ត៖
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត