• 2021-04-05 06:00:00
  • ព័ត៌មាន

Stylist របស់​ BLACKPINK ទម្លាយភាពខុសគ្នា​ពីស្ទីលប្រចាំ​ខ្លួន​របស់​សមាជិកនីមួយៗ

  • 2021-04-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រៀបចំម៉ូដឲ្យ BLACKPINK ដែល​ទូទៅ​គេហៅ​ថា​ «Stylist» បានបង្ហើប​ពីភាព​ខុសគ្នា​ពី Style របស់​សមាជិកម្នាក់ៗ អាស្រ័យ​លើ​ចរិត​របស់ពួកគេ។

BLACKPINK

Choi Kyung Won គឺ​ជា​ Main Stylist របស់ BLACKPINK ចាប់​តាំង​ពី​ពួកគេ​ Debut មក​ម្ល៉េះ ដូចនេះ​ធ្វើការជាមួយ​គ្នា​យូរ​ឆ្នាំ​ហើយ​ដែរ នាង​ប្រាកដជា​ដឹង​ថា​គួរ​រៀបចំ​ស្ទីល​បែបណាឲ្យត្រូវនឹង​សមាជិក​ទាំង ៤នាក់។

Choi Kyung Won

ផ្ដើម​ចេញពី Main Rapper Jennie ទៅមុន Choi Kyung Won និយាយ​ថា​ «ជាឧទាហរណ៍សម្រាប់​ Jennie ត្រូវ​នឹង​ Style បែប Cute តែ សិចស៊ី»

Jennie

សម្រាប់​ Jisoo វិញ Stylist ដដែល​បញ្ជាក់​ថា៖ «សម្រស់ Jisoo លេច​ខ្លាំង​ជាមួយ​នឹង​ស្តាយល៍បែបក្មេងស្រីគួរ​ឲ្យ​ស្រឡាញ់»

Jisoo

ចូល​ដល់ Rosé អ្នកជំនាញ​និយាយថា «ស្ទាយល៍​ Rosé មាន​ទំនោរ​ទៅខាង​ Street Mood ប៉ុន្តែ​រំលេចភាព​ស្រស់ស្អាត​បែបនារីៗ ជាមួយ​នឹង​អារម្មណ៍ស្រស់ស្រាយ​សប្បាយរីករាយ»

Rosé

ចុងក្រោយ​គេគឺ Lisa ៖«ដោយសារ​នាង​គឺ​ជា Rapper ដូច្នេះ​ស្ទីល​របស់​ Lisa ត្រូវ​នឹង​បែប​ក្មេងប្រុស ហើយមើលទៅ​អង់អាច»

Lisa

Choi Kyung Won ពិត​ជា​ស្និទ្ធ​នឹង​សមាជិក​ BLACKPINK ទាំង ៤​នាក់​ខ្លាំង​ តាម​រយៈ​ពេល​វេលា​រួម​ការងារ​ជាមួយ​គ្នា​កន្លងមក។ នាង​និយាយ​ថា៖ «BLACKPINK បាន​ជួយ​ខ្ញុំ​ច្រើនជាជាង​ខ្ញុំ​ជួយ​ពួកគាត់ទៀត។ ពួកគាត់គួរ​ឲ្យស្រឡាញ់​ណាស់។ មាន​ម្ដង​នោះ ពួកគេ​បានលើកកាបូប​របស់ខ្ញុំឡើង (កាបូប​ Brand របស់ខ្ញុំ) ហើយនិយាយ​ថា "ខ្ញុំធានា​ថា​កាបូប​នេះ​នឹង​លក់ដាច់អស់" ខ្ញុំ​ពិត​ជា​អរគុណ​ខ្លាំង​បំផុតដែលពួកគេ​ស្ពាយ​កាបូប​ខ្ញុំ​ញឹកញាប់»

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់