• 2021-08-02 06:22:44
  • ព័ត៌មាន

ក្រុមចម្រៀងវៀតណាម FOR7 ​រងការរិះគន់យ៉ាងទក់សាច់ ក្រោយល្បីថាលួច Concept ក្រុម GOT7

  • 2021-08-02 06:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ច្រើន​ណាស់​កម្រគេចផុត​ពីភ្នែករបស់អ្នកគាំទ្រណាស់ ដូចករណី​ពេលនេះ​ជា​ដើម ក្រុម​ចម្រៀង វៀតណាម​មាន​ឈ្មោះ​ថា​ FOR7 ត្រូវ​បាន​មហាជន​ជា​ច្រើនចោទថា​ក្រុម​នេះ​បាន​ចម្លង Concept បទ​ចម្រៀងរបស់ ក្រុម​ចម្រៀងកូរ៉េ GOT7។

ដោយសារ​ វីដេអូ Teaser បទ​ថ្មី​មាន​ចំណងជើងថា «EM KHÔNG HƯ ANH KHÔNG YÊU» បង្ហាញ​ចេញ​មក​ ដូចគ្នា​ខ្លាំង​ពេកនឹង​វីដេអូសម្ដែងរបស់ GOT7 នៅ STUDIO CHOOM សម្រាប់ បទ «Poison» ទើប​គ្រប់គ្នាកើតជាការសង្ស័យ។

Teaser MV របស់ FOR7៖

វីដេអូសម្ដែងរបស់ GOT7៖

លើកលែង​តែពណ៌ និង​ខោអាវរបស់ពួកគេ​ប៉ុណ្ណោះ​ដែលខុសគ្នាពី GOT7 ក្រៅពីនោះ​គ្រប់គ្នា លាន់មាត់ថា ដូចទាំងអស់។ ទាំង​ក្បាច់រាំខ្លះ និង​របៀបអង្គុយថត ក៏មិនសូវ​ខុសគ្នា។ តើនៅ​មាន​អ្វី​ទៀតសូមទស្សនាដូចខាងក្រោម៖

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់