• 2022-06-02 02:45:14
  • ព័ត៌មាន

លទ្ធផលចេញហើយ! Johnny Depp ឈ្នះក្ដីអតីតប្រពន្ធ ដោយបានលុយ ១៥លានដុល្លារយ៉ាងរំភើយ

  • 2022-06-02 02:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ៦សប្ដាហ៍ហើយដែល កំពូលតារាហូលីវូដ Johnny Depp និងអតីតភរិយា Amber Heard តទល់នៅចំពោះមុខគ្នា ក្នុងតុលាការ ដើម្បីតវ៉ារកយុត្តិធម៌រៀងខ្លួន។ រហូត​ដល់ពេល​នេះ​គ្រប់យ៉ាងត្រូវបាន​សម្រេច ហើយលទ្ធផល​គឺ ខាងប្រុសជាអ្នកឈ្នះ។

Johnny Depp បានឈ្នះក្តីរឿងបរិហារកេរ្តិ៍ប្រឆាំងនឹងអតីតភរិយារបស់លោកគឺ Amber Heard កាលពីថ្ងៃពុធ ហើយគណៈវិនិច្ឆ័យបានផ្តល់សំណងដល់លោកចំនួន ១៥ លានដុល្លារ។

តារាប្រុសរូបនេះ ទទួលបានសំណងចំនួន ១០ លានដុល្លារ សម្រាប់ការខូចខាតសំណង និង ៥លានដុល្លារ ជាសំណងពិន័យនៅក្នុងបណ្តឹងបរិហារកេរ្តិ៍របស់លោក។ គណៈវិនិច្ឆ័យក៏បានផ្តល់សំណងដល់ Amber ចំនួន ២ លានដុល្លារ ដែរ។

នៅចាំមិនភ្លេចទេថា Johnny Depp បានប្តឹង Amber Heard នូវទឹកប្រាក់ ៥០លានដុល្លារ បន្ទាប់ពីនាងបានសរសេរអត្ថបទចុះផ្សាយឲ្យកាសែត Washington Post ក្នុងឆ្នាំ ២០១៨ ដែលនាងបានហៅខ្លួនឯងថាជា "ឥស្សរជនសាធារណៈតំណាងឱ្យការរំលោភបំពានក្នុងគ្រួសារ"។

អំពីទំនាក់ទំនងរវាង Johnny Depp និងអតីតភរិយាវិញ គឺ អ្នក​ទាំង​ពីរ​បាន​រួម​រស់​ជាមួយ​គ្នា​តាំង​ពី​ថត​រឿង The Rum Diary (ឆ្នាំ ២០១១)Johnny ធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងស្នេហាថ្មីនេះខ្លាំង រហូតដល់បានរៀបការជាលើកទីពីរក្នុងឆ្នាំ ២០១៥។ ទោះជាយ៉ាងណាក៏ដោយ Johnny Depp មិនបានដឹងថាការសម្រេចចិត្តនោះ ខុសទេ ហើយបាននាំខ្លួនឯងចូលទៅក្នុង "អាពាហ៍ពិពាហ៍ឋាននរក"

ក្រោយ​រៀបការ​បាន​តែ ១៥ ខែ ជីវិត​របស់​ពួកគេ​មានតែ​ជម្លោះ​កើតឡើងមិនចេះស្វាង។ កាន់តែតានតឹង Amber Heard ក៏បានដាក់ពាក្យបណ្តឹងនៅតុលាការ ដោយចោទប្រកាន់ Johnny Depp ពីបទប្រើកម្លាំងលើនាង អំឡុងពេលពួកគេនៅជាមួយគ្នា។ ផ្ទុយទៅវិញ Johnny បានបដិសេធរឿងនេះ ថែមទាំងនិយាយថា លោកទៅវិញទេ ដែលជាជនរងគ្រោះពិតប្រាកដ៕

ប្រភព៖ nbcnews

មតិយោបល់